ចេញមកហើយ! ម៉ូតូធំ Kawasaki Ninja H2 ស៊េរី២០២៣ តម្លៃវិញថ្លៃជាងឡានអាព្រីស ០២៣ ទៀត
Pheakdey Prem
FEBRUARY 23 2023
យានយន្ត
2.1 K views
1 min read

​​​​​​​​​​​​​​​​នរណា​​​មិន​ស្គាល់​​​​កំពូល​ម៉ូតូ​ប្រណាំង​របស់​ជប៉ុន Kawasaki Ninja H2 ​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​មាន​​គេ​ឈ្មោះ​ល្បី​​ល្បាញ​ពាសពេញពិភពលោក​ ​​​​​ សូម្បី​តែ​នៅស្រុក​ខ្មែរ​​ក៏មាន​​ម្ចាស់​​​ Ninja H2 មិន​តិច​គ្នា​ដែរ​។​ ដោយ​ឡែក​​ម៉ូតូ​ធំ​នេះ ​​បាន​​ចេញ​​​​នូវ​​ស៊េរី​​ ២០២៣ ហើយ​ ​​​​​ព្រម​ទាំង​​បាន​​​​​បន្ទាន់​​សម័យ​​​​​​​​​​​​​​​​​​លើ​​​​ចង្កៀង​ភ្លើង​​​​មុខ​ ​​​​​​​​​​​អាច​បញ្ចេញ​ពន្លឺខ្លាំងខ្សោយ​​ដោយស្វ័យ​ប្រវត្តិ​​​​​​ដូច​ឡាន​​​​​ទំនើប​ៗ​​​ដែរ​។

2023 Kawasaki Ninja H 2 S X S E left turn lean on mountain road

​​​​​យោងតាម​​​​​​ប្រភព​​​​​ Motorcyclelist បាន​ឲ្យដឹងថា ម៉ូតូ​ធំ​ Kawasaki Ninja H2  SX SE ស៊េរី​​​២០២៣ ​ត្រូ​វ​​បាន​ដាក់​លក់​ហើយ​ ក្នុង​តម្លៃ​​ចាប់​ផ្តើមពី​ ២៨០០០ដុល្លា​រ​​​ លក់នៅ​អាមេរិក ដែល​តម្លៃ​នេះដែរ​គឺ​ថ្លៃ​ជាង​​ Toyota Priuse ស៊េរី​ឆ្នាំ២០២​៣ មាន​តម្លៃ​ចាប់​ផ្តើម​ដូចគ្នា​​ ២៧ ៤៥០ដុល្លារ​។​

2023 Kawasaki Ninja H 2 S X S E auto high beam examples on road at night

​​​​​​​​មិន​​​​ត្រឹម​តែ​ប៉ុណ្ណោះ​​ ​​​​​​​សម្រាប់​​​​​​​​​ការបន្ទាន់​សម័យ​​​​​​ថ្មី​​ Ninja H2 នេះ​​​​គឺ​បាន​បន្ថែម​នូវ​បច្ចេ​កវិទ្យា​​ Adaptive high-Beam assist ​​​​ចូល​​​ក្នុងចង្កៀង​​​​​​ LED ១​គ្រាប់​ ​​​​​ដែល​ជួយ​​ដល់​​​​​​​​​​​​ការបំព្លឺភ្លើង​​​​​ខ្លាំង-ខ្សោយ​​​​​​​ដោយ​ស្វ័យ​​ប្រវត្ថិ​​​​​​​នៅពេលដែល​មាន​​​​ឡាន​​​ខាងមុខ ហើយ​​វា​អាច​ដំណើរ​ការ​បាន​​​នៅពេល​​ល្បឿន​ម៉ូតូ​ ក្រោម​ ២០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​។​

​​​ហើយចំពោះ​ ​Performance របស់​ Ninja H2 ស៊េរី​២០២៣ នេះ​​​វិញ​​គឺមក​ដដែល​​​​​​​ទេ​ ​​​​​​​​​​​​​ដោយ​មាន​កម្លាំងម៉ាស៊ីន​ 998cc ​​DOHC   ​​​​​​ប្រើ​នូវ​​​​​បច្ចេ​កវិទ្យា​ស្អំ​​​​​​​​​​​ដើម្បី​ឲ្យ​ត្រជាក់​ម៉ាស៊ីន​ Liquid-Cooled ​​ និង​មាន​​ស៊ី​ឡាំង ៤ ​​ប៊ីតុង​ ១៦​​​​​​​​​​​ ព្រម​ទាំង​មានប្រអប់​លេខ​​ចំនួន​ ៦លេខ​ផងដែរ៕​

​អត្ថបទដោយ៖ ព្រឹម​ ភក្តី​​​​​​​​​​​​​​​​​​​​​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia