អរគុណណាស់! កូរ៉េគ្រោងបើកមន្ទីរពេទ្យចល័ត ព្យាបាលជំងឺឥតគិតថ្លៃ ដោយប្រជាជនខេត្តកំពង់ស្ពឺ
ផែន ផាន់ណា
JULY 27 2023
នវានុវត្តន៍
1.1 K views
1 min read

នេះគឺជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ ដោយថ្មីៗនេះ សាកលវិទ្យាល័យមួយរបស់ប្រទេសកូរ៉េ បានបញ្ជាក់ប្រាប់អភិបាលខេត្តកំពង់ស្ពឺថា ខ្លួនមានបំណងបើកមន្ទីរពេទ្យចល័ត ដើម្បីពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ មិនយកថ្លៃសេវាព្យាបាលឡើយ។

រូបភាពគំរូ៖20210225 Med1 14e Compressed

បើយោងតាមការបញ្ជាក់នៅលើផេកផ្លូវការរបស់អភិបាលខេត្តកំពង់ស្ពឺ គឺលោក វី សំណាង បានឱ្យដឹងថា “សូមថ្លែងអំណរគុណចំពោះកូរ៉េ university collec of medicine ដែលមានបំណងបើកមន្ទីរពេទ្យចល័ត ដើម្បីពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ។ សូមបញ្ជាក់ជូនផងដែរថាគម្រោងនេះ ត្រូវចំណាយថវិកាសរុបអស់ប្រមាណជាង ៣៧លានដុល្លារសហរដ្ឋអាមេរិក។”

362900092 678040084365421 3180556093602222184 N

362951232 678040094365420 9153288000542167553 N

គូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺបច្ចុប្បន្ននេះហាក់ទទួលបានការចាប់អាម្មណ៍ច្រើនពីសំណាក់អ្នកវិនិយោគ អ្នកទេសចរណ៍ និងវិស័យសំខាន់ៗផ្សេងទៀត ដែលធ្វើឱ្យខេត្តស្ថិតនៅជិតរាជធានីភ្នំពេញមួយនេះ កាន់តែរីកមុខរីកមាត់ជាលំដាប់៕

362954274 678040167698746 1942959883762511794 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia