កម្មវិធីតន្រ្តីចាប៉ីភូមិខ្ញុំ ២០២៤បានឡើងនៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល កាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៤ ក្រោមប្រធានបទ "រំឭកដឹងគុណបុព្វការីចាប៉ីដងវែង" ដើម្បីអបអរដល់ខួប ៨ ឆ្នាំចាប៉ីដងវែងចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបានរៀបចំឡើងដោយសហគមន៍ចាប៉ីអមតៈ និងការចូលរួមពី ព្រឹទ្ធាចារ្យ និងសិល្បករចាប៉ីជាច្រើនរូប។
ម្មវិធីនេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដេ្ឋ ដោយពួកគាត់បានឃើញនូវទស្សីយភាពដ៏កម្រនៃការសម្ដែងសិល្បៈបុរាណអមជាមួយនឹងចាប៉ីដងវែងជាពិសេសគឺការសម្ដែងចាប៉ីដងវែងគ្រប់ទម្រងពីសំណាក់សិល្បករជំនាន់ក្រោយនិងសិល្បករជើងចាស់ផងដែរ។
អ្វីដែលកាន់តែពិសេសនោះគឺកម្មវិធីតន្រ្តីចាប៉ីភូមិខ្ញុំ ២០២៤ក៏មានការអញ្ជើញចូលរួមដ៏ខ្ពងខ្ពស់ពីសំណាក់ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង ដែលបង្ហាញពីការគាំទ្រេរបស់ក្រុមហ៊ុនជីប ម៉ុងចំពោះសិល្បះ និងស្នាដៃកម្ររបស់ខ្មែរយើង។
មិនតែប៉ុណ្ណោះអ្នកឧកញ៉ាក៏បានជូនថវិកាមួយចំនួនដល់សហគមន៍ចាប៉ីអមតៈដែលជាការលើកទឹកចិត្តឲ្យបន្តសម្មភាពនិងថែរក្សាស្នាដៃសិល្បៈដែលដូនតាបានបន្សល់ទុកឲ្យសម្រាប់កូនខ្មែរជំនាន់ក្រោយបានឃើញពីស្នាដៃសិល្បៈដ៏អស្ចារ្យនេះ។
មិនតែប៉ុណ្ណោះអ្នកឧកញ៉ាក៏បានជូនថវិកាមួយចំនួនដល់សហគមន៍ចាប៉ីអមតៈដែលជាការលើកទឹកចិត្តឲ្យបន្តសម្មភាពនិងថែរក្សាស្នាដៃសិល្បៈដែលដូនតាបានបន្សល់ទុកឲ្យសម្រាប់កូនខ្មែរជំនាន់ក្រោយបានឃើញពីស្នាដៃសិល្បៈដ៏អស្ចារ្យនេះ។
លោក ពេជ សារ៉ាត់ ប្រធានសហគមន៍ចាប៉ីអមតៈនិងជាសិស្សរបស់មហាព្រឹទិ្ធចារ្យ គង់ ណៃ បានមានប្រសាសន៍ថាការសម្ដែងចាប៉ីដងវែងក្នុងកម្មវិធីវិធីតន្រ្តីចាប៉ីភូមិខ្ញុំ ២០២៤នេះមានចាប៉ីដងវែងចំនួន២៤តំណាងឲ្យឆ្នាំ២០២៤និងមានចាប៉ីចំនួន៨តំណាងឲ្យខួបទី៨ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
លោកបានមានប្រសាសន៍បន្តទៀតថាក្រុមសិល្បៈនៃសហគមន៍ចាប៉ីអមតៈមានកិត្តិយសខ្លាំងណាស់ដែលចូលមកសម្ដែងនៅក្នុង ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉លហើយក៏ជាការផ្ដល់ឱកាសពីក្រុមហ៊ុនជីប ម៉ុងក្នុងការផ្សព្វផ្សាយដ៏ទំលំទូលាយ ហើយផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉លតែងតែជ្រោមជ្រែងនិងឧបត្ថម្ភអាហារក៏ដូចជាទីតាំងព្រមទាំងឧបត្ថម្ភដល់ក្រុមសិល្បៈករផងដែរ។
គួរបញ្ជាក់ផងដែរថាដើម្បីខ្មែរជំនាន់ក្រោយបានដឹង ក្រុមហ៊ុន ជីប ម៉ុង រីថែល នៅតែបន្តប្តាជ្ញាចូលរួមយ៉ាងពេញទំហឹងក្នុងការលើកស្ទួយគាស់កកាយវិស័យវប្បធម៌ សាសនា តាមសហគមន៍នានារបស់ខ្មែរ ប្រមូលផ្តុំនូវសិល្បៈ និង ស្នាដៃកំរ ដេីម្បីកូនខ្មែរជំនាន់ក្រោយបានដឹង បានលឺ បានស្គាល់ និងយកមកផ្សព្វផ្សាយជាបទពិសោធន៍ថ្មី កាន់តែទូលំទូលាយឡើង ឲ្យកាន់តែកៀកប្រជាពលរដ្ឋខ្មែរ។