ល្អណាស់! សាលាជប៉ុន ១កន្លែងបើកវគ្គបង្រៀនអ្នកបើកបរខ្មែរ ត្រៀមបញ្ជូនទៅធ្វើការនៅជប៉ុន ខណៈនេះជាចំនួនប្រាក់ខែ
Khunna - ឃុនណា
JUNE 9 2026
ឱកាស
450 views
2 mins read

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​​ Japan Daily បានប្រាប់ឲ្យដឹងថា សាលាបង្រៀនបើកបរ Minami ដែលមានមូលដ្ឋាននៅខេត្តហ្វូហ្វូកា ប្រទេសជប៉ុន បានពង្រីកសកម្មភាពមកបើកមជ្ឈមណ្ឌលហ្វឹកហ្វឺនដ៏ទំនើបមួយនៅក្នុងរាជធានីភ្នំពេញ កម្ពុជា។ គម្រោងនេះមានគោលបំណងបណ្តុះបណ្តាលអ្នកបើកបរខ្មែរឱ្យមានជំនាញ និងស្តង់ដារបើកបរដូចទៅនឹងប្រទេសជប៉ុន

Cz Mj Z Xll Y2 F0 Y2gj Nd Mz Mz Aj Nd Mz Mz Bfa Gl P Zn Zw Sm Vw Vi5wbmc

គំនិតផ្តួចផ្តើមនេះ ធ្វើឡើងស្របតាមការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុនកាលពីឆ្នាំ ២០២៤ ដែលបានដាក់វិស័យដឹកជញ្ជូនចូលទៅក្នុងប្រភេទវីសាជំនាញជាក់លាក់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេស។ គិតត្រឹមខែមេសា ឆ្នាំ ២០២៦ សាលានេះបានបញ្ជូនអ្នកបើកបររថយន្តធុនធ្ងន់ចំនួន ១០ នាក់ទៅធ្វើការនៅប្រទេសជប៉ុនរួចរាល់ ហើយគ្រោងនឹងពង្រីកចំនួនអ្នកទៅធ្វើការឱ្យបានដល់ ៣០០ នាក់ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៧ តទៅ។ ទោះបីជាការរៀនភាសាជប៉ុន និងការសម្របខ្លួនទៅនឹងបរិយាកាសថ្មីនៅតែជាបញ្ហាប្រឈមសម្រាប់សិស្សខ្លះក៏ដោយ ក៏កម្មវិធីនេះផ្តល់នូវផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេង។ អ្នកចូលរួមនឹងមានឱកាសផ្លាស់ប្តូរជីវភាពពីប្រាក់ខែប្រមាណ ៣០០ ដុល្លារក្នុងមួយខែនៅកម្ពុជា ទៅទទួលបានប្រាក់ខែជាង ២,៣០០ ដុល្លារក្នុងមួយខែនៅប្រទេសជប៉ុន។

518271349 1264336528814889 2032551309601683112 N

មិនបាច់បារម្ភទៀតទេ បច្ចុប្បន្ននេះសាលា MINAMI CAMBODIA Minami Cambodia International Services Co.,Ltd. ដែលជាសាលាបង្រៀនបើកបរ ស្តង់ដារប្រទេសជប៉ុនដំបូងបង្អស់នៅកម្ពុជា ដោយមានក្រុមការងារជំនាញបានទៅសិក្សាពីបច្ចេកទេសបើកបរផ្សេងៗពីប្រទេសជប៉ុន និងបានវិលត្រឡបមកប្រទេសកម្ពុជាដើម្បីបង្ហាត់បង្រៀនដល់ប្រជាជនក្នុងស្រុក។​

សាលាមីណាមីធានានូវគុណភាព និងទំនុកចិត្តចំពោះអ្នកដែលមានចំណាប់អារម្មណ៍ទៅធ្វើការជាពលករជំនាញផ្នែកបើកបរនៅប្រទេសជប៉ុន ដោយមានបណ្តុះបណ្ដាលទៅលើការបើកបរ ច្បាប់ចរាចរណ៍ និងសុវត្ថិភាពលើដងផ្លូវតាំងពីនៅខ្មែររហូតទៅដល់ប្រទេសជប៉ុន។

Mv@2x

  • គ្រូមានបទពិសោធន៍ និងវិជ្ជាជីវៈ ទាំងនៅខ្មែរ និងប្រទេសជប៉ុន
  • បង្រៀនដោយយកចិត្តទុកដាក់ទាំងការបើកបរ និងភាសាជប៉ុន
  • ទោះបីជាមិនធ្លាប់មានបទពិសោធន៍ពីមុនមក ក៏អាចបណ្ដុះបណ្ដាលបាន
  • ទទួលបានប្រាក់ខែខ្ពស់ និងប្រាក់ថែមម៉ោងច្រើន
  • មានការបញ្ចុះតម្លៃចំពោះសិក្ខាកាមចប់ ៣ ឆ្នាំមកពីប្រទេសជប៉ុន និងសិស្សមកពីសាលា Tvet។

512512169 1253088833277390 4506467084817910240 N

សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ដាក់ពាក្យរៀនបើកបកបែបស្តង់ដារប្រទេសជប៉ុនជាមួយបច្ចេកវិទ្យាថ្មីៗ និងទំនើបអាចទាក់ទងរៀនបានតាមរយៈ លេខទូរស័ព្ទ [ 023900373 / 0968875111]inbox មកកាន់ ផេកផ្ទាល់ Minami Cambodia International Services Co.,Ltd. & MINAMI CAMBODIA។ សម្រាប់ទីតាំង៖ ផ្ទះលេខ ០៦ ផ្លូវលេខ ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia