កម្រឃើញ! អាមេរិកបង្ហាញវីដេអូសម្ងាត់ថាសហោះ (UFO) ដែលមានប្រវត្តិតាំងពីទសវត្សរ៍ឆ្នាំ ១៩៤០ ឱ្យពិភពលោកបានឃើញ
Khunna - ឃុនណា
SEPTEMBER 24 2026
នវានុវត្តន៍
6 views
2 mins read

កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក (The Pentagon) បានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានសម្រេចចិត្តទម្លាយសំណុំឯកសារសម្ងាត់ វីដេអូ និងរូបថតពាក់ព័ន្ធនឹង «វត្ថុហោះហើរមិនអាចកំណត់អត្តសញ្ញាណបាន» UFO មកពីស្ថាប័នសហព័ន្ធផ្សេងៗ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺឯកសារមួយចំនួនមានកាលបរិច្ឆេទតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៤០ មកម្ល៉េះ ហើយត្រូវ បានបញ្ជាក់ថាជាភស្តុតាងដែលមិនធ្លាប់ត្រូវបានគេទម្លាយពីមុនមក។

Nypichpdpic T000029369260

ដើម្បីបង្កើនតម្លាភាព រដ្ឋាភិបាលអាមេរិកបានបង្កើតគេហទំព័រផ្លូវការថ្មីមួយ ដែលអនុញ្ញាតឱ្យសាធារណជនទូទាំងពិភពលោកអាចចូលពិនិត្យ និងសិក្សាភស្តុតាងទាំងនោះបានដោយសេរី ដោយមិនចាំបាច់មានការអនុញ្ញាតពិសេសដូចពេលមុនឡើយ។ យោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ បានឱ្យដឹងថា ប្រជាពលរដ្ឋអាចចូលមើលឯកសារដើម រូបថត និងវីដេអូបាតុភូតមិនអាចកំណត់អត្តសញ្ញាណបាន (UAP) ទាំងអស់ដែលត្រូវបានប្រមូលផ្តុំពីគ្រប់ស្ថាប័នរដ្ឋាភិបាលអាមេរិកនៅទីតាំងតែមួយ។

Screenshot 2026 09 24 131014

ទោះបីជាការបញ្ចេញទិន្នន័យនេះ មិនទាន់អាចសន្និដ្ឋានជាផ្លូវការថាជាភស្តុតាងនៃជីវិតក្រៅភព ឬមនុស្សភពផ្កាយ ១០០% ក៏ដោយ ប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់អំពីវត្តមាននៃវត្ថុហោះហើរដែលមានបច្ចេកវិទ្យាចម្លែក និងសមត្ថភាពផ្លាស់ទីក្នុងល្បឿនលឿនខុសពីធម្មតានៅលើអាកាស។ ជាមួយគ្នានេះ ក្រសួងការពារជាតិអាមេរិកក៏បានប្តេជ្ញាចិត្តថា នឹងបន្តផ្ទៀងផ្ទាត់ និងបញ្ចេញសំណុំឯកសារសម្ងាត់ដែលនៅសេសសល់ជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។

 Screenshot 2026 09 24 133943

សម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់បន្ថែម ឬទស្សនាបណ្តុំវីដេអូ និងឯកសារភស្តុតាងជាក់ស្តែងដែលថតបានក្នុង និងក្រៅលំហអាកាស អាចចូលទៅកាន់គេហទំព័រផ្លូវការរបស់មន្ទីរបញ្ចកោណ និងការិយាល័យ AARO (All-domain Anomaly Resolution Office) បាន។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia