ចាប់តាំងពី Apple បានបញ្ចេញកំណែទម្រង់ថ្មី 15.2 មកឃើញថាមានមុខងារមួយឈ្មោះថា Limit IP address tracking ដោយមុខងារមួយនេះគឺមានតួនាទីជួយពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ អិនធឺណេត របស់អ្នកនៅលើ iPhone និង iPadOS ហើយវាអាចការពារពីការតាមដានទីតាំងរបស់អ្នកបានទាំងនៅលើ Safari និង Mail ផងដែរ។
ហើយខាងក្រោមនេះគឺជារបៀបក្នុងការចូលទៅបើកមុខងារ Limit IP address tracking ដើម្បីការពារ ក្រែងមានគេតាមដានទីតាំងពេលយើងប្រើ អិនធឺណេត។
- ចូលទៅកាន់ Setting
- ចុចលើពាក្យ Cellular
- បន្ទាប់មកចុចលើពាក្យ Cellular Data Option
- ហើយចុចបើកមុខងារ Limit IP Address Tracking ដូចបានបង្ហាញក្នុងរូបខាងក្រោម។
អត្ថបទដោយ៖ រិន មករា