ច្បាស់ហើយ ធូរជាងមុនឆ្ងាយណាស់! នេះជាតម្លៃផ្លូវការរបស់ក្រុមហ៊ុន លក់ iPhone 16 Pro ធានា១ឆ្នាំពេញ
Sakada Techie
SEPTEMBER 26 2024
អេឡិចត្រូនិក
2.2 K views
1 min read

ក្រុមហ៊ុន Falcon Tech KH ដែលជាអ្នកចែកចាយផ្តាច់មុខរបស់ Apple នៅកម្ពុជា បានប្រកាសជាផ្លូវការអំពីការដាក់លក់ iPhone 16 Pro ថ្មីស្នោងនៅលើទីផ្សារកម្ពុជា។ តាមរយៈរូបភាពផ្សព្វផ្សាយមួយដែលត្រូវបានបង្ហោះ ក្រុមហ៊ុនបានបញ្ជាក់ថា iPhone 16 Pro នឹងមានលក់ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ តទៅ។

តម្លៃចាប់ផ្តើមសម្រាប់ iPhone 16 Pro គឺ $1,289 ដុល្លារអាមេរិក ហើយសម្រាប់ការទិញពីក្រុមហ៊ុនចែកចាយផ្លូវការនៅកម្ពុជា ទូរស័ព្ទនេះនឹងមកជាមួយនឹងការធានាពេញមួយឆ្នាំ។

ជាមួយគ្នានេះដែរ ខាងក្រុមហ៊ុនក៏មានផុសពីលក្ខខណ្ឌបង់រំលួសខ្លីដែរ ដែលជាមួយនឹងការបង់ទាបបំផុត ៩៧ដុល្លារក្នុងមួយខែ។

អតិថិជនដែលចាប់អារម្មណ៍អាចរង់ចាំការប្រកាសបន្ថែមទៀតពី Falcon Tech KH ទាក់ទងនឹងការកម្ម៉ង់ជាមុន និងព័ត៌មានលម្អិតផ្សេងៗ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia