ឈប់រអ៊ូទៀតទៅ! បើដំឡើង IOS 18 ហើយ iPhone ឆាប់ក្តៅ និងស៊ីថ្មលឿនឆាប់ដោះស្រាយបែបនេះភ្លាម
Khunna Nguon
FEBRUARY 27 2025
អេឡិចត្រូនិក
8.4 K views
3 mins read

          Version iOS 18 បានចេញតាំងពីខែកញ្ញា ឆ្នាំ២០២៤ មកម្លេះដោយនាំមកនូវការកែលម្អរគួរឱ្យកត់សម្គាល់ ដោយផ្តោតលើការកំណត់មុខងារផ្សេងៗ និងបញ្ញាសិប្បនិម្មិត រួមទាំងអេក្រង់ដើមដែលរចនាឡើងវិញ លក្ខណៈពិសេសដំណើរការដោយ AI និងការកែលម្អកម្មវិធីដូចជា Messages និង Photos ផងដែរ។

iOS 18 Concept
          ជាទូទៅរាល់ការជូនដំណឹងតាមការកំណត់ (Setting) របស់ទូរស័ព្ទដៃ iPhone គឺកំណត់ទៅតាមសេរ៊ី និងម៉ូដែល។ ថ្មីៗនេះអ្នកប្រើប្រាស់ iPhone បានលើកឡើងថាក្រោយពីដំឡើង Version IOS 18 រួចមកធ្វើឲ្យអ្នកប្រើប្រាស់ iPhone រអ៊ូថាទូរស័ព្ទឆាប់ក្តៅ និងស៊ីថ្មលឿន វាជារឿងមួយដែលអ្នកប្រើប្រាស់គួរដឹងក្រោយពីដំឡើងរួច តែទោះជាយ៉ាងណាក៏អ្នកប្រើប្រាស់តម្រូវឲ្យដំឡើងនូវមុខងារចុងក្រោយរបស់ IOS ដែរដើម្បីឲ្យទូរស័ព្ទដៃរបស់យើងមានដំណើរការល្អជាងមុន សុវត្ថិភាព និងអាចប្រើបាននូវមុខងារទំនើបផ្សេងៗដែលក្រុមហ៊ុន Apple បានកំណត់។ 
          ការអះអាងពីក្រុមហ៊ុន Apple បានលើកឡើងថារាល់បញ្ហាទាំងនេះមិនមែនមកពីការដំឡើងទាំងស្រុងឡើយ។ ក្រោយពីការរិះគន់យ៉ាងច្រើនពីអ្នកប្រើប្រាស់ iPhone ជាពិសេស Version 18.3 នេះប្រសិនបើមិនដំឡើងក៏ពិបាក និងពេលដំឡើងហើយក៏មានភាពពិបាកមួយចំនួនផងដែរ ប្រសិនបើអ្នកប្រើប្រាស់បានយល់នូវដំណោះស្រាយទាំងនេះ នោះយើងនឹងប្រើប្រាស់បានដោយងាយស្រួល និងទំនុកចិត្ត។ 

00e I V28m Ih Cx Eg Gv Kru1f9 P 4
          ទាំងនេះជាមូលហេតុដែលទូរស័ព្ទឆាប់ក្តៅ និងស៊ីថ្មលឿន៖
•    គុណភាពថ្ម ជាទូទៅ Maximun Capacity ថ្ម១០០ភាគរយ តែបើយើងពិនិត្យឲ្យមែនទែនទៅថ្មទូរស័ព្ទមានត្រឹមតែ ៨០ ភាគរយចុះក្រោមប៉ុណោះ នេះហើយជាមូលហេតុទូរស័ព្ទស៊ីថ្មលឿន និងឆាប់ឡើងកំដៅ ដែលភាគច្រើនកើតឡើងលើទូរស័ព្ទម៉ូដែលសេរ៊ីចាស់ដែលធ្វើឲ្យគុណភាពថ្មធ្លាក់ចុះ។ 
•    មុខងារ AI ថ្មីរបស់ Apple ជាទូទៅមុខងារនេះនឹងបើកដោយស្វាយប្រវត្តិទៅលើ IOS 18.3 ដែលមានសម្ថតភាព Generate Touch និងរូបភាពដូចទៅនឹង AI ដ៏ទៃដែរ ដែលនេះជាមូលហេតុនៃការស៊ីថ្ម តែយ៉ាងណា អ្នកទាំងអស់គ្នាក៏អាចចូលទៅបិទនៅមុខងារនេះបានតាមរយៈ Setting 
•    ការបើកមុខងារមិនចាំបាច់ផ្សេងទៀតដោយមិនដឹងខ្លួន ដូចជាមុខងារទីតាំងដែលជា Location Service នេះជាមូលហេតុដែលធ្វើឲ្យទូរស័ព្ទអស់ថ្មលឿន និងឆាប់ឡើងកម្តៅផងដែរ ដូច្នេះហើយបើមិនចាំបាច់ទេអ្នកទាំងអស់គ្នាអាចធ្វើការបិទវាបានតាមរយៈ Setting ដោយរើសយកពាក្យ Never 
•    មុខងារ Background App Refresh ក៏ជាមូលហេតុដែលឲ្យទូរស័ព្ទស៊ីថ្មលឿន ក្នុងករណីអ្នកទាំងអស់កគ្នាមិនចាំបាច់ទេអាចធ្វើការបិទសិនបាន ដោយគ្រាន់តែចូលទៅកាន់ Setting រួចចុចពាក្យ General នោះនឹងឃើញពាក្យ Background App Refresh បន្ទាប់មកអ្នកទាំងអស់គ្នាអាចបិទ App មួយចំនួនដែលមិនប្រើប្រាស់បាន 
•    Transfer Reset iPhone ដើម្បីឲ្យទូរស័ព្ទរបស់យើងដំណើរការបានយ៉ាងល្អគួរតែប្រើនូវវិធីសាស្រ្តនេះ តែអ្នកទាំងអស់គ្នាគួរតែបម្រុងទុកមុនរាល់ទិន្នន័យ និងព័ត៌មានឲ្យបានល្អទៅកន្លែងដែលមានសុវត្ថិភាព ព្រោះជៀសវាងការបាត់បង់ទិន្នន័យសំខាន់ណាមួយ 
•    ម្យ៉ាងវិញទៀតក្នុងករណីទូរស័ព្ទរបស់អ្នកទាំងអស់គ្នាជិតអស់ថ្ម ដែលសល់ត្រឹម ២០ ទៅ ៣០ ភាគរយគួរតែបើកមុខងារ Low Power Mode ដើម្បីជួយសន្សំថ្មរបស់អ្នកទាំងអស់គ្នាបានមួយគ្រាដែរ បន្ថែមពីនេះការប្រើនូវមុខងារ Dark mode ក៏អាចជួយសន្សំថ្មទូរស័ព្ទបានដែរ។ 
          គូសបញ្ចាក់ថា រាល់ការដំឡើង Version របស់ IOS មិនមែនសុទ្ធតែផ្ដល់ផលអវិជ្ជមាននោះទេ អ្វីដែលយើងគួរដឹងនោះគឺមុខងាររបស់វាក្នុងការដំណើរការនៅលើទូរស័ព្ទ ដូច្នេះអ្នកទាំងអស់គ្នាអាចដំឡើងនូវ Version 18 នេះបានដើម្បីទទួលបានអ្វីដែលថ្មី និងមុខងារទំនើបៗពី Apple។

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia