បច្ចុប្បន្ននេះ នៅប្រទេសជិតខាងយើង ដូចជា ថៃ វៀតណាម ចិន ជាដើម គឺមាននូវអ៉ីនធើណេតល្បឿនលឿន 5G បានប្រើគ្រប់គ្នាអស់ហើយ ចំណែកកម្ពុជាគឺមិនទាន់មាន 5G ប្រើនៅឡើយទេ ប៉ុន្តែនៅឆ្នាំ២០២៤ កម្ពុជានឹងទទួលបានសមិទ្ធផលដ៏ធំធេង ដែលប្រជាជនកម្ពុជាទាំងទូទៅប្រទេសទន្ទឹងរងចាំជាយូរមកហើយ ដែលគម្រោងខ្សែអ៊ីនធើណេតអុកទិកក្រោមបាតសមុទ្រ ល្បឿនលឿន មកពីហុងកុង ។

យោងតាមការបង្ហោះពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងកាលពីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ ថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងហុងកុង-ក្រុងព្រះសីហនុ និងខ្សែកាបបន្តពីក្រុងព្រះសីហនុ មករាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ សម្រាប់គម្រោងតបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រពី ក្រុងហុងកុង-ក្រុងព្រះសីហនុ មានប្រវែង២ ៧១៥គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤។
គួរជំរាបផងដែរថា សម្រាប់បណ្តាញនេះ នឹងបង្កើនសមត្ថភាពខ្ពស់ក្នុងការផ្គត់ផ្គង់អ៊ីនធឺណិតល្បឿនលឿន និងកាន់តែទូលំទូលាយនៅទូទាំងប្រទេស៕
អត្ថបទដោយ៖ ព្រឹម ភក្តី

