អស់បារម្ភ! ចូលមើល Story គេ​មិនបាច់លួចលាក់ខ្លាចគេដឹង ខណៈ Meta ចេញមុខងារថ្មីជួយលាក់ការសម្ងាត់ឲ្យ
Khunna - ឃុនណា
APRIL 2 2026
ឌីជីថល
5 views
2 mins read

យោងតាមការចុះផ្សាយដោយ TechCrunch បានប្រាប់ឲ្យដឹងថា Meta បានដាក់ចេញនូវមុខងារ Instagram Plus ដែលជាគម្រោងជាវប្រចាំជាប្រាក់ (Subscription) របស់ Instagram នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចូលមើល Story របស់អ្នកដទៃ (មិនថាជាវីដេអូ ឬរូបភាពដែលបាត់ទៅវិញក្នុងរយៈពេល ២៤ ម៉ោង) ដោយម្ចាស់ Story មិនបានដឹងឡើយ។ 

Gettyimages 2267817643

បច្ចុប្បន្ននេះ អ្នកបង្កើតមាតិកា (Creator) អាចមើលឃើញថាមាននរណាខ្លះបានចូលមើល Story របស់ពួកគេបាន តែមុខងារផ្សេងទៀតរបស់ Instagram Plus រួមមាន ការពន្យារពេល Story ឱ្យនៅបានយូរជាងមុន ២៤ ម៉ោងបន្ថែមទៀត និងការបង្កើតបញ្ជីក្រុមគោលដៅ (Audience lists) បានច្រើនជាងមុខងារ "Close Friends" ដែលមានស្រាប់។

Instagram បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់គម្រោងជាវប្រចាំនេះនៅក្នុងប្រទេសម៉ិកស៊ិក ជប៉ុន និងហ្វីលីពីន ក្នុងតម្លៃចាប់ពី ១ ដុល្លារ ដល់ ២ ដុល្លារក្នុងមួយខែ។

Browse Ig Anonymously Rd5rn6awbb61nplug0ihfq274ezh24wyyayqcohw4s

កាលពីខែមករា ឆ្នាំ ២០២៦ ក្រុមហ៊ុន Meta បានបញ្ជាក់ថា ខ្លួននឹងផ្តល់នូវបទពិសោធន៍កម្រិត Premium នៅលើ Facebook និង WhatsApp ផងដែរ ដែលនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារពិសេសៗ និងការគ្រប់គ្រងកាន់តែខ្លាំងលើការចែករំលែក និងការភ្ជាប់ទំនាក់ទំនង។ យ៉ាងណាមិញ Snapchat និង X (Twitter) បានបង្ហាញឱ្យឃើញរួចមកហើយថា "ទីផ្សារនៃគម្រោងជាវប្រចាំលើបណ្តាញសង្គមគឺពិតជាមានមែន"។ ជាក់ស្តែង ក្រុមហ៊ុន Snap ទើបតែបានប្រកាសថា Snapchat+ ដែលមានតម្លៃចាប់ពី $,៩៩ ក្នុងមួយខែសម្រាប់មុខងារពិសេសៗនោះ មានអ្នកជាវប្រចាំរហូតដល់ជាង ២៥ លាននាក់ទៅហើយ។ Meta បានបញ្ជាក់ថា ខ្លួននឹងបន្តការសាកល្បងគម្រោង Premium លើ Instagram នេះបន្ថែមទៀត មុននឹងសម្រេចចិត្តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅទូទាំងពិភពលោក។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia