នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់ សិស្ស និស្សិត មន្ត្រីរាជការ និងសាធារណជន ជ្រាបថា៖ ក្នុងឆ្នាំ២០២៣នេះ ក្រសួងអប់រំ និងវប្បធម៌ឥណ្ឌូនេស៊ី ក្រោមកម្មវិធី “Kemitraan Negara Berkembang (KNB) Scholarships" or " The Development Countries Partnerships នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជាច្រើនកន្លែងដល់និស្សិតបរទេស រួមទាំងនិស្សិតកម្ពុជាផងដែរ ដើម្បីទៅបន្ត ការសិក្សាលើមុខវិជ្ជាផ្សេងៗ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
អាហារូបករណ៍នេះរួមមានការរ៉ាប់រងថ្លៃសិក្សា ទីកន្លែងស្នាក់នៅ ការធានារ៉ាប់រងសុខភាព ការធ្វើដំណើរ កម្ពុជា-ឥណ្ឌូនេស៊ី-កម្ពុជា និងអត្ថប្រយោជន៍ ផ្សេងៗទៀត។
សិស្ស និស្សិត មន្ត្រីរាជការ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីអាហារូបករណ៍ខាងលើ សូមចូលរួមដាក់ពាក្យតាមរយៈគេហទំព័រ៖ https:/bscholarship.kemdikbudgo.d ឲ្យបានត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្ទាល់ជាមួយស្ថានទូតឥណ្ឌូនេស៊ី តាមរយៈទូរស័ព្ទលេខ ០81 570 0004។