ទម្លាក់ពន្ធគ្មានសល់! ប្រទេសក្នុងតំបន់អាស៊ីមួយនេះចេញច្បាប់ថ្មីកំពុងទាញ Apple ឱ្យធ្វើផលិតកម្ម iPhone ផ្ដាច់មុខ
Khunna - ឃុនណា
FEBRUARY 2 2026
ឌីជីថល
1 K views
2 mins read

នៅក្នុងជំហានយុទ្ធសាស្ត្រដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដើម្បីដណ្ដើមតំណែង "រោងចក្រពិភពលោក" ពីរដ្ឋាភិបាលទីក្រុងប៉េកាំង រដ្ឋាភិបាលឥណ្ឌាបានប្រកាសផ្តល់នូវការលើកលែងពន្ធយ៉ាងមហាសាលដល់ក្រុមហ៊ុន Apple និងក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗ ដែលបំពេញបំណងរបស់លោក Tim Cook ក្នុងការវាតទីផលិតកម្មនៅក្នុងតំបន់អាស៊ីខាងត្បូង។

Apple India Hed 2 796x419 1

យោងតាមកញ្ចប់ថវិកាជាតិឆ្នាំ ២០២៦-២០២៧ ដែលទើបប្រកាសដោយក្រសួងហិរញ្ញវត្ថុឥណ្ឌា កាលពីថ្ងៃទី ០១ ខែកុម្ភៈ ម្សិលមិញនេះ រដ្ឋាភិបាលបានសម្រេចធ្វើវិសោធនកម្មច្បាប់ពន្ធដារយ៉ាងសំខាន់។ ច្បាប់ថ្មីនេះអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស (ដូចជា Apple) អាចផ្ដល់គ្រឿងចក្រ និងឧបករណ៍បច្ចេកវិទ្យាទំនើបៗដល់រោងចក្រម៉ៅការក្នុងស្រុក (ដូចជា Foxconn និង Tata) ដោយ មិនចាំបាច់បង់ពន្ធលើចំណូល” ក្នុងរយៈពេល ៥ ឆ្នាំពេញ។

បើយោងតាមការស្រាវជ្រាវពី Counterpoint Research បានឱ្យដឹងថា ចំណែកទីផ្សាររបស់ iPhone នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងទ្វេដងរហូតដល់ ៨% គិតចាប់តាំងពីឆ្នាំ ២០២២ មក។ ទោះបីជាបច្ចុប្បន្ន ប្រទេសចិននៅតែគ្រប់គ្រងការដឹកជញ្ជូន iPhone ទូទាំងពិភពលោករហូតដល់ ៧៥% ក៏ដោយ ប៉ុន្តែចំណែកផលិតកម្មរបស់ប្រទេសឥណ្ឌាបានកើនឡើងខ្លាំងរហូតដល់ ៤ ដង ពោលគឺឡើងដល់ ២៥% គិតចាប់តាំងពីឆ្នាំ ២០២២ មកម្លេះ។

D7cbbb20 Nirmala Sitharaman Epa 01 02 26

ការលើកលែងពន្ធនេះអនុវត្តចំពោះតែរោងចក្រដែលស្ថិតក្នុង "តំបន់ឃ្លាំងគយពិសេស" (Customs-bonded areas) ប៉ុណ្ណោះ។ ប្រសិនបើផលិតដើម្បីនាំចេញទៅក្រៅប្រទេស នោះនឹងចំណេញពន្ធមហាសាល តែប្រសិនបើផលិតក្នុងតំបន់នេះហើយយកមកលក់ក្នុងប្រទេសឥណ្ឌា វានឹងត្រូវជាប់ "ពន្ធនាំចូល" ដដែល។ ឥណ្ឌាចង់ឱ្យ Apple ប្រើប្រាស់ដីឥណ្ឌាជា "មជ្ឈមណ្ឌលផលិតកម្មសកល" ដើម្បីប្រកួតប្រជែងជាមួយរោងចក្រនៅចិន និងវៀតណាម។

 Apple (1)

គូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលឥណ្ឌាកំពុងប្រាប់ Apple ថា "អ្នកគ្រាន់តែយកបច្ចេកវិទ្យា និងគ្រឿងចក្រមក ចំណែករឿងពន្ធ និងកម្លាំងពលកម្ម យើងជាអ្នកជួយសម្រួល" ដើម្បីគោលដៅនាំចេញ iPhone ទៅកាន់ពិភពលោក នេះជាប្រកួតប្រជែងសង្រ្គាមសេដ្ជកិច្ចរវាងចិន និងជាយុទ្ធសាស្ត្រថ្មីទាក់ទាញ Apple ឱ្យចាកចេញពីចិនទាំងស្រុង តាមរយៈការលើកលែងពន្ធ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia