ជាធម្មតាប្រសិនបើអ្នកទាំងអស់គ្នាចង់បាននូវគំនិតថ្មីៗ ក្នុងការសរសេរអត្ថបទដោយប្រើរយៈពេលខ្លីគួរតែមកសាកជាមួយនឹងវេបសាយទាំងនេះដែលអាចជួយដល់ការសរសេររបស់អ្នកទាំងអស់គ្នាកាន់តែប្រសើរជាងមុន ជាពិសេសវាអាចជួយពន្លឿនក្នុងវិស័យការងារ ការសិក្សា ការសរសេរ ឬចងក្រងសៀវភៅជាដើម។

- Perplexity គឺជាគំរូភាសាដ៏ល្អ អត្ថបទដែលផ្តល់គនិតល្អៗដែលបង្កើតដោយ AI និងជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការកែពាក្យឲ្យត្រូវស្តង់ដារ។ សម្រាប់អ្នកចង់ប្រើប្រាស់នូវមុខងារមួយនេះអាចចូលតាមរយៈលីងមួយនេះបាន Perplexity ។

- Writesonic ត្រូវបានរចនាឡើងដើម្បីជួយក្នុងការបង្កើតមាតិកាសរសេរជាច្រើនប្រភេទ វាចាប់ផ្តើមដោយសួរអ្នកប្រើប្រាស់អំពីការពិពណ៌នាមាតិកាទូទៅ បន្ទាប់មកប្រើក្បួនដោះស្រាយបែបឆ្លាតវៃដើម្បីសួរសំណួរបន្ថែម និងប្រមូលព័ត៌មានលម្អិតជាបណ្តុំមួយ។ សម្រាប់អ្នកចង់ប្រើប្រាស់នូវមុខងារមួយអាចចូលតាមរយៈលីងមួយនេះបាន Writesonic។

- Chatgpt គឺជាឆាត Bot បញ្ញាសិប្បនិម្មិត (AI) ដែលប្រើប្រាស់ដំណើរការភាសាធម្មជាតិដើម្បីបង្កើតការសន្ទនាបែបភាសាមនុស្ស។ គំរូភាសានេះអាចឆ្លើយសំណួរ និងបង្កើតមាតិកាសរសេរផ្សេងៗ រួមមានអត្ថបទ បណ្តាញសង្គម អត្ថបទសរសេរកូដ និងផ្សេងៗទៀត និងអាចប្រើបានជាភាសាខ្មែរផងដែរ។ សម្រាប់អ្នកដែលចង់ប្រើប្រាស់នូវមុខងារមួយនេះអាចចូលតាមរយៈលីងមួយនេះបាន Chatgpt។

គូសបញ្ជាក់ថាប្រសិនបើអ្នកទាំងអស់គ្នាចង់ប្រើប្រាស់នូវវេបសាយ AI ទាំងអស់នេះអ្នកទាំងអស់គ្នាគ្រាន់តែភ្ជាប់ជាមួយគណនី Google បន្ទាប់មកអាចប្រើបានដោយសេរី និងឥតគិតថ្លៃ ។
