តិចអត់ដឹង! មុខងារ ១ នេះលើ Telegram អាចបំលែងពីរូបភាពទៅជាអក្សរមិនដល់ ១0 វិនាទី
Khunna - ឃុនណា
MAY 2 2025
គន្លឹះល្អៗ
225 views
1 min read

ជាទូទៅប្រសិនបើអ្នកទាំងអស់គ្នាទទួលបានលិខិត ឬរូបភាពណាមួយដែលមានសរសេរដោយអក្សរពុម្ភនៅលើក្រដាសនោះ ប្រាកដណាស់អ្នកនឹងត្រូវការកម្មវិធីជំនួយដើម្បីទាញយកអក្សរទាំងនោះទៅប្រើប្រាស់បន្ត។ ដូច្នេះហើយកុំបារម្ភមកសាងប្រើឆាត Bot តេលេក្រាមដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាបំលែងអក្សរដែលចេញពីរូបភាពនោះបានយ៉ាងងាយដោយមិនចំណាយដល់ ១០ វិនាទីផង និងពិសេសសម្រាប់អ្នកដែលរៀន ឬធ្វើការផ្នែករដ្ឋបាល។ 

05o Yv8k2 L Mi9r9kcn V Rwi Ei 1..v1735829883

ខាងក្រោមនេះគឺជាវិធីប្រើ៖ 
•    ដំបូងឡើយអ្នកទាំងអស់គ្នាចូលទៅកាន់កម្មវិធីតេលេក្រាម 
•    បន្ទាប់មក Search រកពាក្យ Texify 
•    រួចចុចយកឆាតប៊តដែលមានពាក្យថា Texify – Image to Text 
•    បន្ទាប់មកចុចពាក្យ Start ខាងក្រោម 
•    រើសយកភាសា English 
•    បន្ទាប់មកផ្ញើរូបណាមួយដែលអ្នកចង់បំលែងចេញទៅជាអក្សរ 
•    រួចមករងចាំ ៥ ទៅ ១០ វិនាទីតាមទំហំនៃអក្សរលើរូបភាព ដើម្បីឲ្យវាដំណើរការ និងរួចជាការស្រេច មិនថាអក្សរខ្មែរ ឬភាសាណាក៏អាចបំលែងបានដែរ។

តេលេក្រាម១

តេលេក្រាម២

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia