បច្ចុប្បន្នក្រុមហ៊ុនយក្យ Apple កំពុងតែសស្រាក់សស្រាំជាមួយនឹងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មីៗដើម្បីញាត់បញ្ចូលទៅក្នុងផលិតផលរបស់ខ្លួនជាពិសេសទៅលើទូរស័ព្ទតែម្តង។ យ៉ាងណាមិញឥឡូវនេះ Apple កំពុងចេញមុខងារមួទៀតហើយគឺ Tap to Pay មានន័យថារាល់ការចាយលុយទាំងអស់គឺតែ iPhone មួយគឺរួចស្រេច។
ដោយយោងទៅតាមការចេញផ្សាយរបស់ Apple Newsroom កាលពីថ្ងៃទី8ម្សិលមិញនេះ បានបង្ហាញពីមុខងារថ្មីដែលវាជាមធ្យោបាយដ៏ល្អមួយសម្រាប់អ្នកលក់រាយ ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមទាំងឡាយដើម្បីផ្តល់ភាពងាយស្រួលទៅលើការទូទាត់លុយផ្សេងៗ។
មុខងារថ្មី Tap to Pay នេះមានន័យថាអ្នកទាំងអស់គ្នាមិនចាំបាច់ប្រើប្រាស់ម៉ាស៊ីនឆូតកាតរាល់ពេលគិតលុយទៀតទេពោលគឺប្រើជាមួយតែiPhone មួយប៉ុណ្ណោះទាំង Debit card, Credit card, Digital payment ជាដើម។ លើសពីនេះទៅទៀត Apple ក៏បានបញ្ជាក់ផងដែរថាមុខងារមួយនេះវាមានសុវត្ថភាពជាងអាចកាត់បន្ថយការនិយាយជាមួយគ្នាខណៈបច្ចុប្បន្នការរាតត្បាតជំងឺ Covid-19 នៅមិនទាន់មានភាពធូរស្បើយខ្លាំងនៅឡើយ។
ជុំវិញមុខងារ Tap to Pay របស់ Apple នេះគឺមិនទាន់បើកទូលាយសម្រាប់ការប្រើប្រាស់គ្រប់ប្រព័ន្ធធនាគារនោះទេពោលគឺសម្រាប់ដំណាក់កាលដំបូងបានតែការចំណាយជាមួយនឹងធនាគារ Stripe តែប៉ុណ្ណោះ ជាពិសេសការជួញដូរទំនិញតាម Shopify ជាដើម។
គូសបញ្ជាក់ផងដែរថា បើទោះបីរាល់ការចំណាយទាំងអស់វាស្ថិតនៅក្នុង iPhone ក៏ពិតមែនប៉ុន្តែមុខងារមួយនេះគេក៏បាន Encrypted វារួចហើយដែរ មានន័យថាសូម្បីតែ Apple ផ្ទាល់ក៏មិនដឹងពីប្រត្តិបត្តិការសាច់ប្រាក់របស់អ្នកដែលបានចាយដែរ។ មួយវិញទៀត Tap to Pay នេះគេប្រើបច្ចេកវិទ្យា NFC ដើម្បីដំណើរការ។
អត្ថបទដោយ៖ រិន មករា