Elon Musk បាននិយាយខ្លាំងៗនៅលើបណ្ដាញសង្គម X របស់ខ្លួនថា គាត់នឹងធ្វើពហិការលែងឱ្យបុគ្គលិកប្រើផលិតផលររបស់ Apple ក្រោយ Apple ប្រកាសមុខងារ AI លើឧបករណ៍របស់ខ្លួន ដោយលោកចោទប្រកាន់ Apple ថាកំពុងប្រមូលទិន្នន័យអ្នកប្រើរបស់ខ្លួនឱ្យទៅ OpenAI។
លោកបានសរសេរដោយចំៗថា “ប្រសិនបើ Apple ដាក់បញ្ចូល OpenAI ចូលដល់កម្រិត OS ហើយនោះ ចឹង ឧបករណ៍របស់ Apple នឹងត្រូវហាមឃាត់ពីក្រុមហ៊ុនរបស់ខ្ញុំ។” បន្តពី Tweet ខាងលើលោកបន្ថែមទៀតថា “អ្នកទៅលេងរោងចក្រឬក្រុមហ៊ុនលោក ត្រូវទុកឧបករណ៍ Apple របស់ខ្លួននៅនឹងទ្វា ដោយឧបករណ៍ទាំងនោះនឹងត្រូវទុកនៅក្នុងទ្រុង ផារ៉ាដេ”។
And visitors will have to check their Apple devices at the door, where they will be stored in a Faraday cage
— Elon Musk (@elonmusk) June 10, 2024
តាំងពីដើមមក Apple តែងអះអាងខ្លួនឯងថាជាក្រុមហ៊ុនដែលផ្ដោតខ្លាំងលើឯកជនភាព និង សុវត្ថិភាពរបស់អ្នកប្រើ តែ Elon Musk លើកឡើងម្ដងនេះសម្ដៅលើការដែលបញ្ចូល AI របស់ OpenAI ចូលដល់កម្រិត OS នេះអាចនឹងឱ្យ OpenAI ប្រមូលទិន្នន័យពីអ្នកប្រើប្រាស់បាន។
មែនទែន OpenAI នេះជាស្នាដៃក្នុងការសហស្ថាបនា ឡើងដោយ Elon Musk ដែរទេ គ្រាន់តែក្រោយមកគាត់ចាកចេញពីក្រុមហ៊ុននេះវិញក្រោមហេតុផលថា ក្រុមហ៊ុននេះបានប្រែប្រួលដើរខុសពីបេសកកម្មដើមរបស់ខ្លួន ពីក្រុមហ៊ុនបើកទូលាយ រកស៊ីមិនរំពឹងប្រាក់ចំណេញ ទៅជាក្រុមហ៊ុនរកប្រាក់ចំណេញពេញទី៕