សម្ដេចហ៊ុន សែន ផ្ដាំដល់អ្នកមិនទាន់ប្រើ iPhone 15៖ ផ្អាកប្រើសិន កុំឲ្យរងគ្រោះដូចខ្ញុំ
ផាន់ណា - Phanna
OCTOBER 16 2023
អេឡិចត្រូនិក
5.2 K views
1 min read

នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅលើទំព័រផេកផ្លូវការរបស់សម្ដេចថា "ជូនបងប្អូនដែលប្រើប្រាស់ទូរស័ព្ទត្រកូល iPhone ! ខ្ញុំជាមនុស្សម្នាក់ដែលប្រើទូរស័ព្ទត្រកូល iPhone ក្នុងចំនួនច្រើននិងគ្រប់ជំនាន់។ ទូរស័ព្ទ iPhone នេះបានជួយការងារខ្ញុំយ៉ាងច្រើន ដែលខ្ញុំសូមអរគុណនិងកោតសរសើរ។ អ្វីដែលជាការកត់សំគាល់គឺ iPhone 15 ដែលទើបចេញថ្មីជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone 15 ចំនួន៤គ្រឿងគឺពិបាកប្រើដូចគ្នា។

ខ្ញុំកំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។ ខ្ញុំនៅតែស្រឡាញ់និងប្រើ iPhone ដដែលតែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឲ្យរងគ្រោះដូចខ្ញុំ។ សង្ឃឹមថាក្រុមហ៊ុន និងរកវិធីសម្រួលដើម្បីប្រើបានស្រួល៕"

Capture.jp Gvdvd

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth