យើងតាមការចេញផ្សាយនៅលើទំព័រផេកផ្លូវការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា សម្រាប់បងប្អូនដែលកំពុងប្រើប្រាស់ទូរស័ព្ទ iPhone និង iPads ត្រូវប្រញាប់អាប់ដេតជាបន្ទាប់។
នៅក្នុងនោះក្រសួងបានឱ្យដឹងថា “[បន្ទាន់] - សម្រាប់អ្នកប្រើប្រាស់ iPhone, iPads និង Macs OS. សូមធ្វើការអាបដេតជាបន្ទាន់។ ចោរព័ត៌មានវិទ្យាអាចធ្វើការហេគចូលទៅក្នុងឧបករណ៍របស់អ្នក ដោយគ្រាន់តែចូលបើកមើលវេបសាយប៉ុណ្ណោះ។ ជំនាន់ចុងក្រោយដែលត្រូវតំឡើងនោះគឺ 16.5.1 (a) សម្រាប់ iPhone, iPad និង 13.4.1 (a) សម្រាប់ Macs OS ។
អាស្រ័យហេតុខាងលើ សូមបងប្អូនប្រញាប់អាប់ដេត ជៀសវាងមានការហេកចូលណាមួយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ព័ត៌មានផ្ទាល់ខ្លួនលោកអ្នក៕
ប្រភព៖
អត្ថបទដោយ៖ ផែន ផាន់ណា