រដូវកាល FIFA World Cup 2022 ចូលមកដល់ហើយ ក្រុមហ៊ុន Hyundai Motor Company បានសម្រេចចិត្តផ្តល់នូវរថយន្តចំនួន ៦១៦គ្រឿង សម្រាប់ FIFA World Cup 2022 ដែលត្រូវបានប្រព្រឹត្តិឡើងនៅប្រទេសកាតា ចាប់ពីថ្ងៃ២០ ខែវិច្ឆកា ដល់ ថ្ងៃទី១៨ ខែធ្នូ ។
យោងតាមការចុះផ្សាយរបស់ sustainable-bus.com បានឲ្យដឹងថា ក្រុមហ៊ុន Hyundai Motor Company ដើរតួជាអ្នកឧបត្ថម្ភផ្លូវការនៃ FIFA World Cup 2022 ហើយបានប្រកាសថាខ្លួននឹងផ្តល់រថយន្តចំនួន ៦១៦គ្រឿងដល់ FIFA World Cup 2022 ។
ក្នុងចំណោមយានយន្តទាំងអស់នោះ មានរថយន្ត ៤៤៦គ្រឿង ជាប្រភេទរថយន្តដឹកអ្នកដំណើរ និងមានរថយន្តក្រុងអគ្គិសនី Elec City ចំនួន 10 គ្រឿងសម្រាប់ប្រើប្រាស់ក្នុងអំឡុងព្រឹត្តិការណ៍ FIFA World Cup នេះផងដែរ។
យ៉ាងណាមិញសម្រាប់ម៉ូដែលរថយន្តដែលត្រូវបានផ្តល់ដោយ Hyundai Motor Company គឺមានដូចជា IONIQ 5, Sonata ប្រើ Hybrid , Tucson ប្រើ Hybrid , KONA ប្រើ Hybrid ហើយសម្រាប់ភ្ញៀវ VIP ខាង Hyundai ក៏បានផ្តល់នូវ Genesis G80 និង Genesis GV70 ជារថយន្តអគ្គិសនីជូនជាពិសេសផងដែរ ។ មិនតែប៉ុណ្ណោះ មាននូវឡានក្រុងអគ្គិសនី Elec City ចំនួន១០គ្រឿងបន្ថែមទៀតសម្រាប់ដឹកកីឡាករបាល់ទាត់ ។
មិនតែប៉ុណ្ណោះ ខាង FIFA World Cup 2022 ក៏បានត្រៀមនូវស្ថានីយសាកថ្ម V2L កម្លាំងភ្លើង ចន្លោះពី 100Kw-150Kw ជាច្រើនកន្លែង រាយពេញចំណត់សម្រាប់សាកថ្មរថយន្តអគ្គិសនី។
គួរបញ្ជាក់បន្តិចថា រថយន្តម៉ាក Genesis គឺជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុន Hyundai Motor Company ហើយរថយន្តចំនួន ៦១៦ គ្រឿងក៏មាននូវរថយន្តម៉ាកយីហោផ្សេងៗ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Hyundai ៕
អត្ថបទដោយ៖ ព្រឹម ភក្តី