នេះជារឿងគួរនឹកស្មានមិនដល់ឡើយ ដែលក្រុមហ៊ុន Hyundai និង Kia ត្រូវបានអស់លុយ ២០០លានដុល្លារដើម្បីបញ្ចប់រឿងពាក្យបណ្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោយពេលវីដេអូខ្លីមួយអប់រំពីការការពាររថយន្តចេញពីការប្លន់ពីសំណាក់ចោរ។
បើយោងតាមប្រភពពី TheVerge បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យ Hyundai និង Kiaត្រូវបាត់លុយ ២០០លានដុល្លារ គឺមកពីវីដេអូខ្លីដែលបានបង្ហោះចូលទៅក្នុង Youtube និង TikTok ដោយ The Kia Boys ។ ដោយឡែកសម្រាប់វីដេអូនោះផងដែរ បានបង្ហាញពីពិធីសាស្រ្តបញ្ឆេះឡាន Hyundai ដោយគ្រាន់តែប្រើនូវខែ្ស USB មួយប៉ុណ្ណោះ។
ហើយនេះគ្រាន់តែជាវីដេអូអប់រំដល់ម្ចាស់ឡាន Hyundai និង Kia ដែលបានផលិតចន្លោះឆ្នាំ ២០១៥-២០១៩ គ្មាននូវប្រព័ន្ធសុវត្ថិភាពការពារឡាន។ ហើយនេះជាការធ្វើធ្វេសប្រហែសមែនទែនទៅលើសុវត្ថិភាពរបស់ឡាន ហេតុដូចនេះហើយទើប សមាគមន៍ចរាចរណ៍ផ្លូវគោកបានធ្វើការប្តឹងទៅកាន់ក្រុមហ៊ុនទាំងពីរនោះ៕
អត្ថបទ៖ ព្រឹម ភក្តី