លាហើយជីថៃ! រោងចក្រខ្មែរមួយកន្លែងសង្ងំផលិតជីរាប់លានតោន ខណៈដែលច្នៃពីកាកសំណល់សំរាមទាំងនេះ
Khunna - ឃុនណា
MARCH 13 2026
នវានុវត្តន៍
14 views
2 mins read

រោងចក្រផលិតជីធម្មជាតិ ហ៊ុយយន់ គឺជាសហគ្រាសក្នុងស្រុកដ៏លេចធ្លោមួយក្នុងវិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតសំខាន់លើការផលិតជីសរីរាង្គ ដែលផលិត និងចែកចាយជីធម្មជាតិ ថ្នាំកសិកម្ម សម្រាប់ដំណាំកសិកម្ម និងដំណាំកសិឧស្សាហកម្ម។

Sequence 01.00 14 40 25.still009

យោងតាមកិច្ចសម្ភាសន៍ចាបខៀវរវាងលោក យន់ សុផាត ដែលជាស្ថាបនិក Huy yun Agricultural Co., Ltd និងជាម្ចាស់រោងចក្រផ្ទាល់នៃក្រុមហ៊ុនជីធម្មជាតិហ៊ុយយន់ បានប្រាប់ឲ្យដឹងថា រោងចក្រមួយយនេះលោកបានចំណាយថវិកា ៣០០០$ ដើម្បីច្នៃរោងចក្រផ្ទាល់ខ្លួន ឲ្យទៅជារោងចក្រផលិតជីដ៏ធំមួយក្នុងប្រទេសកម្ពុជា ខណៈដែលតម្លៃសរុបប្រមាណជាង ១០ លានដុល្លារ។ បើនិយាយពីតម្លៃម៉ាស៊ីនវិញក្នុងមួយខ្សែគិតជាទំហំសាច់ប្រាក់ជិតមួយលានដុល្លារ។ 

Sequence 01.00 01 51 25.still010

Dji 20240703110607 0037 D.m P4.00 00 26 21.still002

រោងចក្រមួយនេះត្រូវបានបង្កើតឡើងអស់រយៈ ១៣ ឆ្នាំមកហើយ បើគិតមកទល់បច្ចុប្បន្ន រោងចក្រមួយនេះបានក្លាយជារោងចក្រមួយដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបកម្មកម្រិតចុងក្រោយក្នុងការផលិតជីសរីរាង្គ។ កាលពីមុនក្នុងមួយថ្ងៃសមសភាពម៉ាស៊ីនអាចផលិតបានត្រឹមតែមួយពាន់តោនប៉ុណ្ណោះ រហូតមកដល់បច្ចុប្បន្ន ក្នុងមួយថ្ងៃសង្វាក់នៃប្រព័ន្ធម៉ាស៊ីនទាំងអស់អាចផលិតបានរហូតដល់ ២០០ តោន និងក្នុងមួយម៉ោងបាន ១០ តោន ខណៈម៉ាស៊ីនទាំងអស់បំពាក់ដោយកូដ Ai និងងាយស្រួលបញ្ជាដោយដៃអ្នកប្រើប្រាស់ក្នុងរោងចក្រ ដោយមានការបណ្តុះបណ្តាលពីអ្នកជំនាញផ្ទាល់ ក្នុងនោះផងដែរការដែលធ្វើឲ្យម៉ាស៊ីនទាំងនោះដំណើរការបានគឺអាស្រ័យលើ ការចងរូបមន្ត, ម៉ាស៊ីនបញ្ជាដោយដៃ និងបំពាក់ដោយប្រព័ន្ធ Ai ដើម្បីគ្រប់គ្រងដោយគ្រាន់តែបញ្ជាទៅតាមទូរស័ព្ទ ឬកុំព្យូទ័រតែប៉ុណ្ណោះ។

Sequence 01.00 04 26 08.still007

Photo 2026 03 13 09 46 39

នេះបើយោងតាមការលើកឡើងរបស់លោក យន់ សុផាត ដែលជាស្ថាបនិក Huy yun Agricultural Co., Ltd បានប្រាប់ពីបច្ចេកទេសនៃធាតុផ្សំមានក្នុងជីសរីរាង្គដែលចម្រាញ់ដោយរបស់ធម្មជាតិដែលគេបោះចោល ក្នុងនោះមានធាតុផ្សំ ១២ មុខ ដូចជា៖ លាមកសត្វគ្រប់ប្រភេទ (លាមកមាន់ពង), កាកទឹកត្រី, ឆ្អឹងគោ, ធ្យូងអង្កាម, កន្ទក់, ស្រកីដូង, បន្លែ, ផ្លែឈើ, និងកាកសំណល់ដែលងាយរលាយនៅតាមផ្ទះបាយដែលអាចឆ្នៃជាជីកំប៉ុសជាដើម។​

Photo 2026 03 13 09 45 36

ទាំងនេះសបញ្ជាក់ពីគុណភាព និងគុណតម្លៃនៃជីខ្មែរ មិនចាញ់បរទេសនោះទេ ធ្វើចេញពីចិត្ត ផលិតដោយប្រើបេះដូង គិតគូរពីគុណភាព និងតម្លៃដល់ប្រជាជនក្នុងស្រុក ជាពិសេសកសិករ ម្ចាស់ចំការ, ម្ចាស់សហគ្រាស ឬដំណាំវិលជុំទៅតាមផ្ទះ និងស្រែចម្ការជាដើម។ ជាពិសេសក៏បាននាំចេញទៅក្រៅប្រទេសថែមទៀតផង។

Tc Thumbnail (86)

ជាចុងក្រោយលោក យន់ សុផាត ក៏បានផ្តល់ជាដំបូន្មានល្អៗជូនទៅកាន់អ្នកដែលស្រលាញ់វិស័យកសិកម្ម និងគីមីចំណីអាហារ ឲ្យដាក់ចិត្តដាក់កាយសិក្សាស្វែងយល់ឲ្យស៊ីជម្រៅ ពង្រឹងដុះខាត់សម្ថភាព និងជំនាញ ព្រោះថាបើយើងចេះប្រាកដ មិនខ្សត់ទេចំណូល។ បានទាំងចំណេះជំនាញ ចំណូលទ្រទ្រង់ជីវភាព កេរ្តិ័ឈ្មោះ ការទទួលស្គាល់ពីអតិថិជនក្នុង និងក្រៅស្រុក និងអាជីកម្មនឹងនៅតែបន្តរីកចម្រើនផងដែរ។

Photo 2026 03 13 09 57 47

ដូច្នេះហើយប្រសិនបើបងប្អូនទាំងអស់គ្នាចង់ដឹង​ និងសិក្សាស្វែងយល់ពីកសិកម្ម ដើមទន់ គន្លឹះក្នុងការលក់ និងចែកចាយ សូមអញ្ជើញមកចូលរួមសិក្សាសាលានៅថ្ងៃទី ២៨ មីនា ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្តូរវាសនាចំការបងប្អូន។ នៅពេលដែលទីផ្សារក្នុងស្រុកកំពុងមានតម្រូវការខ្ពស់ដល់ទៅ ៧០% បែបនេះ វាគឺជាឱកាសមាសសម្រាប់បងប្អូនកសិករក្នុងការពង្រឹងក្បួនដាំដុះ និងការលក់ឱ្យកាន់តែចំណេញផងដែរ។

Photo 2026 03 13 10 05 24

  • ជួបអ្នកបញ្ជាទិញផ្ទាល់ (ឈប់ផ្អែកលើឈ្មួញកណ្តាល)
  • ជួបធនាគារ ARDB ប្រឹក្សារឿងទុនការប្រាក់ទាប
  • ជួបលោកគ្រូ សំ កុសល រៀនក្បួនធ្វើទីផ្សារកសិផល ឱ្យល្បីដល់ក្រៅប្រទេស
  • ជួបអ្នកជំនាញកសិកម្ម ដើម្បីរៀនបច្ចេកទេសបង្កើនទិន្នផលដូងខ្ទិះឱ្យកាន់តែខ្ពស់
  • កាដូវត្ថុអនុស្សាវរីយ៍ Honda Wave 2026 ចំនួន ៥ គ្រឿង!
  • សំបុត្រ ១០$ (សម្រាប់អាហារទទួល) | កន្លែងមានកំណត់ ៥០០ នាក់!

កក់ចុះឈ្មោះឥឡូវនេះ៖ 0977772555 / 0967772555

Link telegramhttps://t.me/Phondaro_HY

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia