ក្រុមហ៊ុន អាណាណា កុំព្យូទ័រ សហការជាមួយ Huawei Cambodia រៀបចំសិក្ខាសាលា «RESILIENT INFRASTRUCTURE, INTELLIGENT FINANCE 2025»
Sakada Techie
DECEMBER 23 2025
PR
2 mins read

ភ្នំពេញ – ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ ក្រុមហ៊ុន អាណាណា កុំព្យូទ័រ សហការជាមួយក្រុមហ៊ុន Huawei Cambodia បានរៀបចំសិក្ខាសាលាថ្នាក់ខ្ពស់ក្រោមប្រធានបទ «RESILIENT INFRASTRUCTURE, INTELLIGENT FINANCE 2025» ដោយជោគជ័យ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ នៅសណ្ឋាគារ ហាយ៉ាត់ រីជេនស៊ី ភ្នំពេញ ក្រោមអធិបតីភាព និងការចូលរួមដ៏ខ្ពង់ខ្ពស់ពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងភាគីពាក់ព័ន្ធពីវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងឌីជីថល។

សិក្ខាសាលានេះ មានគោលបំណងចែករំលែកចំណេះដឹង យុទ្ធសាស្ត្រ និងដំណោះស្រាយបច្ចេកវិទ្យាចុងក្រោយ ដើម្បីគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រកបដោយភាពរឹងមាំ សុវត្ថិភាព និងភាពឆ្លាតវៃ សម្រាប់វិស័យហិរញ្ញវត្ថុ រួមមានធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អាជីវកម្ម និងស្ថាប័នរដ្ឋពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

Photo 2025 12 23 16.20.02

កម្មវិធីត្រូវបានបើកជាផ្លូវការដោយ លោក អ៊ុក វណ្ឌឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការបំលែងឌីជីថល ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល សុវត្ថិភាពសាយប៊ែរ និងការគ្រប់គ្រងទិន្នន័យ។

Photo 2025 12 23 16.20.05

ក្នុងមតិស្វាគមន៍ លោក ស្រៀង ទីតូ អគ្គនាយកក្រុមហ៊ុន អាណាណា កុំព្យូទ័រ បានបញ្ជាក់ពីការប្តេជ្ញារបស់ក្រុមហ៊ុន ក្នុងការគាំទ្រប្រព័ន្ធអេកូស៊ីស្ទឹមឌីជីថលរបស់កម្ពុជា តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នរដ្ឋ និងដៃគូបច្ចេកវិទ្យាសកល។ លោកបានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានភាពរឹងមាំ និងដំណោះស្រាយហិរញ្ញវត្ថុឆ្លាតវៃ គឺជាគ្រឹះសំខាន់សម្រាប់ការបង្កើតទំនុកចិត្ត នវានុវត្តន៍ និងការរីកចម្រើនយ៉ាងចីរភាព ក្នុងសេដ្ឋកិច្ចឌីជីថល។

Photo 2025 12 23 16.20.03

សិក្ខាសាលានេះ ក៏បានបង្ហាញនូវបទបង្ហាញ និងវគ្គបច្ចេកទេសពីអ្នកជំនាញនៃក្រុមហ៊ុន Huawei Cambodia ដែលបានណែនាំអំពីបច្ចេកវិទ្យា និងដំណោះស្រាយទំនើបៗ ក្នុងតំបន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល intelligent networking ការគ្រប់គ្រងទិន្នន័យ សុវត្ថិភាពសាយប៊ែរ និង ដំណោះស្រាយឧស្សាហកម្មសម្រាប់ Intelligent Finance ដែលអាចជួយឲ្យស្ថាប័នហិរញ្ញវត្ថុ បង្កើនប្រសិទ្ធភាព សុវត្ថិភាព និងសមត្ថភាពប្រកួតប្រជែង។

កម្មវិធីនេះ បានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ការពិភាក្សា និងការចែករំលែកចំណេះដឹង រវាងភាគីរដ្ឋ វិស័យឯកជន និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ដើម្បីពង្រឹងកិច្ចសហការ និងរួមចំណែកក្នុងការកសាងប្រព័ន្ធហិរញ្ញវត្ថុ និងឌីជីថលរបស់កម្ពុជា ឲ្យកាន់តែរឹងមាំ និងឆ្លាតវៃ។

ក្រុមហ៊ុន អាណាណា កុំព្យូទ័រ និងក្រុមហ៊ុន Huawei Cambodia សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ វាគ្មិន ដៃគូសហការ និងសិក្ខាកាមទាំងអស់ សម្រាប់ការគាំទ្រ និងការចូលរួមយ៉ាងសកម្ម។ ក្រុមហ៊ុនទាំងពីរ បន្តប្តេជ្ញាចិត្តក្នុងការសហការគ្នា ដើម្បីជំរុញនវានុវត្តន៍ឌីជីថល និងរួមចំណែកដល់ចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាមជ្ឈមណ្ឌលឌីជីថលមួយ ក្នុងតំបន់អាស៊ាន។

Photo 2025 12 23 16.20.07

Photo 2025 12 23 16.20.09

Photo 2025 12 23 16.20.11

Photo 2025 12 23 16.20.13

Photo 2025 12 23 16.20.19

Photo 2025 12 23 16.20.22

Photo 2025 12 23 16.20.26

Photo 2025 12 23 16.20.27

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia