អាខោនហ្វេសប៊ុកមាន Friends ច្រើន លែងចង់ទទួល នេះជារបៀបចូលទៅបើកប៊ូតុង Follow ដូចផេក
Makara Rin
JUNE 7 2022
គន្លឹះល្អៗ
4.3 K views
1 min read

អ្នកប្រើហ្វសប៊ុកមួយចំនួនមាន Friends រាប់ពាន់នាក់ ហើយពេលខ្លះមាន Friends ពេញរហូតដល់គ្មានកន្លែងដាក់បន្តទៀត ដោយហ្វេសប៊ុកបានកំណត់ក្នុងការទទួល Friends បានត្រឹមតែ 5,000នាក់ប៉ុណ្ណោះ។

ប៉ុន្តែកុំបារម្ភ បើទោះបីជាអ្នកទាំងអស់គ្នាមាន Friends ពេញឬក៏មិនចង់ទទួល Friends ច្រើនក៏ដោយ យើងក៏អាចធ្វើការចូលទៅបិទប៊ូតុង Add Friend ចោល ដោយជំនួសមកវិញនូវប៊ូតុង Follow ដូចទៅនឹងផេកដែរ លើសពីនេះទៅទៀតសម្រាប់ចំនួន​ Follower គឺអាចដាក់បានរហូតដល់រាប់ម៉ឺននាក់ឯណោះ។

របៀបចូលទៅបើក

ដំណាក់កាលទី1

  • ចូលទៅកាន់ Setting
  • ចុចលើ Profile Setting ហើយចុចលើ Profile Privacy
  • បន្ទាប់មកត្រង់ពាក្យ Who can send your friend requests ត្រូវជ្រើសរើសយកពាក្យ Friend of friends

1

2

ដំណាក់កាលទី2

  • ថយមកកាន់ Profile Setting ដដែល
  • បន្ទាប់មកចុចលើ​ Public Post
  • ត្រង់ពាក្យ Who can follow me នៅចំណុចលើគេត្រូវជ្រើសរើសយក Public
  • ហើយបើចង់ឃើញច្បាស់ គ្រាន់តែចូលទៅកាន់​ Profile ហើយចុចលើសញ្ញា ចុចបី រួចយកពាក្យ​ View As នោះអ្នកនឹងឃើញប៊ូតុង Follow ហើយ

3

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia