ដោះស្រាយវីធីនេះភ្លាម! កម្មវិធី១ ដែលធ្វើឲ្យអ្នកប្រើទូរស័ព្ទងាយអស់ថ្មដោយមិនដឹងខ្លួន
Khunna - ឃុនណា
APRIL 27 2025
ឌីជីថល
28.3 K views
1 min read

កម្មវីធីតេលេក្រាម (Telegram) គឺជាកម្មវិធីមួយដែលពេញនិយមបំផុតនៅកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការងារ ការសិក្សា អាជីវកម្មជាដើម។ តែវាត្រូវឲ្យអ្នកចំណាយថ្មច្រើនជាងកម្មវិធីទូទៅក្រៅពីកម្មវិធីហ្គេមកម្សាន្ត ជាពិសេសលើមុខងារល្អៗរបស់តេលេក្រាមគឺមាន Effect និង Motion ជាច្រើន ដូច្នេះហើយបើអ្នកទាំងអស់គ្នាមិនបានចូលកំណត់នូវមុខងារ Power Saving ទេដឹងតែថ្មទូរស័ព្ទស្រកដូចហូរទឹកហើយ។ 

Blog Telegram

អ្នកទាំងអស់គ្នាអាចដោះស្រាយតាមវិធីខាងក្រោមបាន៖ 
•    ចូលទៅកាន់អាខោនតេលេក្រាម រួចយកពាក្យ Setting 
•    បន្ទាប់មកយកពាក្យ Power Saving នោះអ្នកទាំងអស់គ្នានឹងឃើញមុខងារ Effect ជាច្រើនដែលបានបើកចោល
•    ប្រសិនបើអ្នកទាំងអស់គ្នាកំណត់ Power saving Mode ទៅជាពាក្យ On នោះមានន័យថាអ្នកទាំងអស់គ្នាបានបើកមុខងារសន្សំសំចៃថ្ម តែវានឹងមិនទទួលបានការលេង Effect ឬ Motion ណាមួយឡើយលើកម្មវិធីឡើយ
•    តែក្នុងករណីអ្នកទាំងអស់គ្នាបានកំណត់ Power saving mode មកត្រឹម ៦០ ទៅ ៧០% នៃថ្មប្រើប្រាស់នោះអ្នកទាំងអស់គ្នាមានសិទ្ធិបើកមុខងារ Effect, Emoji Motion, ចាក់វីដេអូដោយស្វ័យប្រវត្តិ (Auto Play video) Autoplay GIF… បាន

J
គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាបើកមុខងារទំនើបជាច្រើនដែលមាននៅលើតេលេក្រាម នោះវាកាន់តែចុះថ្ម និងក្តៅទូរស័ព្ទថែមទៀតផង ជាពិសេសអ្នកប្រើ iPhone។ ដូច្នេះអ្នកទាំងអស់គ្នាអាចបិទចោលនូវមុខងារ Auto មួយចំនួនដែលមិនចាំបាច់ដើម្បីប្រើប្រាស់ថ្មបានយូរ។

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia