នៅលើហ្វេសប៊ុកមានមុខងារមួយគឺ អាចឱ្យយើងតាមដាននរណាម្នាក់ដែលយើងគិតថាចូលចិត្តដោយដាក់បញ្ចូល Profile របស់គេចូលទៅក្នុង Favorite ដូច្នេះរាល់គេផុសអ្វីផ្សេងវានឹងលោតឱ្យឃើញមុខគេ ដោយឡែកសម្រាប់អ្នកដែលដាក់គេជា Favorite ហើយ តែបែជាអ្នកនោះផុសអ្វីផ្សេងៗដែលគ្មានប្រយោជន៍ខុសពីការរំពឹងទុកទៅវិញ ។
ហើយថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀបក្នុងការចូលទៅមើលថាតើអាខោនហ្វេសប៊ុកឬផេកណាខ្លះដែលយើងបានដាក់ជា Favorite ចាប់តាំងពីប្រើប្រាស់ហ្វេសប៊ុកមក ហើយចង់លុបវាចេញខ្លះ ហើយដើម្បីចូលទៅលុបបានអ្នកទាំងអស់គ្រាន់តែធ្វើតាមវិធីខាងក្រោម៖
ដំណាក់កាលទី1
- ចូលទៅកាន់ Menu>ចុចលើសញ្ញា Setting ខាងលើ
- បន្ទាប់មកចុចលើពាក្យ Profile Setting
- អូសឡើងលើយកពាក្យ News Feed
ដំណាក់កាលទី2
- អូសឡើងលើបន្តិចទៀតយកពាក្យ Favorites
- នោះអ្នកនឹងឃើញទាំងអស់នូវមិនថាអាខោនហ្វេសប៊ុកឬផេកដែលអ្នកបានដាក់ Favorites
- ហើយដើម្បីអាចលុបបានគ្រាន់តែចុចលើសញ្ញា ចុចបី រួចចុចលើពាក្យ Remove From Favorites ជាការស្រេច។
អត្ថបទដោយ៖ រិន មករា