ជាទូទៅការរកប្រាក់ពី Facebook សំដៅលើដំណើរការនៃការរកប្រាក់ចំណូលពីខ្លឹមសារដែលបានចែករំលែកនៅលើវេទិកា។ អ្នកបង្កើតមាតិកា និងអាជីវកម្មអាចរកប្រាក់បានតាមរយៈវិធីសាស្រ្តផ្សេងៗ រួមទាំងការផ្សាយពាណិជ្ជកម្មក្នុងស្ទ្រីម ការផ្សាយពាណិជ្ជកម្មនៅលើ Reels និងប្រាក់រង្វាន់ផ្សេងៗ ដូចជា Facebook for Creators និង Meta Store ។ ដើម្បីមានសិទ្ធិទទួលបានការរកប្រាក់ អ្នកបង្កើតមាតិកា និងអាជីវកម្មត្រូវតែបំពេញតាមតម្រូវការជាក់លាក់ និងគោរពតាមគោលការណ៍របស់ Facebook ។
សម្រាប់អ្នកដែលថ្មីថ្មោង ហើយចង់រៀនរកចំណូលខាងក្រៅបន្ថែមតាមរយៈហ្វេសប៊ុក ដូច្នេះចាបខៀវសូមណែនាំឆានែលយូធូបរបស់ខ្មែរ ៣ នេះដែលបង្រៀនពីគន្លឹ្លះរកចំណូលតាមរយៈវិធីសាស្រ្តជាច្រើននៅលើហ្វេសប៊ុក។
ខាងក្រោមនេះជាឆានែលទាំង៣៖
១. ឆានែល៖ Business online MMO
២. ឆានែល៖ CHHINLONG KHIN
៣. ឆានែល៖ មេរៀនយូធូបមិនគិតថ្លៃ
គូសបញ្ជាក់ផងដែរថា ការចាប់ផ្តើមរកចំណូលតាមហ្វេសប៊ុកគឺទាមទារឲ្យអ្នកចេះអត់ធ្មត់ដាក់ចិត្តដាក់កាយ និងចំណាយពេលវេលាសិក្សាពីវាឲ្យស៊ីជម្រៅ ជៀសវាងអ្នកទាំងអស់គ្នាចំណាយពេលច្រើនហើយខុសគោលការណ៍ក្រុមហ៊ុនហ្វេសប៊ុកវាអាចធ្វើឲ្យអ្នកបាក់ទឹកចិត្ត និងលែងមានអារម្មណ៍ធ្វើបន្តទៀត ដូច្នេះហើយគួរសិក្សាពីអ្នកដែលជំនាញ ឬសិក្សាបន្ថែមតាមរយៈឆានែល៣ខាងលើនេះ។
អត្ថបទដោយ៖ ងួន ឃុនណា