​​​​​​​​​​​​ប្រ​​យ័ត្នជិះ​​​​​​ខុស​ល្បឿន​កំណត់​! តោះ​មក​ដឹង​​​​​​​​ល្បឿន​​កំណត់​​​លើ​​​យានយន្ត​​​​​​ដែល​ត្រូវអនុញ្ញាត​​​ឲ្យ​ជិះ​លើ​ផ្លូវល្បឿន​លឿន
Pheakdey Prem
SEPTEMBER 23 2022
យានយន្ត
335 views
1 min read

​​​កាល​ពេ​ល​ពី​ថ្មី​ៗនេះ​ នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ២០២២ ឯក​ឧត្តម​ទេសរដ្ឋមន្ត្រី​​ ស៊ុន ចាន់​ថុល ​​នៃ​​​ក្រសួងសាធារ​ណ​ការ​ និង​​ដឹកជញ្ជូន​ បាន​​ដឹក​​នាំ​​​ក្រុមការ​ងារ​​​​​​ ក៏ដូចជា​មន្ត្រី​រាជ្ជការ​​​​​ជាច្រើន​នាក់​បាន​​​​ចុះ​ទៅ​​ត្រួត​​ពិនិត្យ​​​​​​ជាចុង​ក្រោយ​​នៃ​ផ្លូវ​ល្បឿន​លឿន​​​​​​ភ្នំពេញ​​​-ព្រះសីហនុ ដែល​មាន​ប្រវែង​​​​ផ្លូវ​ស​រុបទាំងអស់​ប្រវែង​​​១៨៧,០៥គីឡូម៉ែត្រ។

​​​​ឆ្លៀត​​​ឱកាស​​​​​​​​​​នៅ​ពេលនោះ​ផងដែរ ឯក​ឧត្តម​​​ទេស​រដ្ឋមន្ត្រី ស៊ុន​ ចាន់​ថុល​ ​បាន​ថ្លែង​​ប្រាប់​ទៅ​កាន់​​សារ​ព័ត៌មាន​ឲ្យ​បាន​ជ្រាប​ថា​៖ សម្រាប់​ផ្លូវ​​ល្បឿន​​​​លឿន​​ពី​ភ្នំពេញ​​ទៅកាន់​ក្រុង​ព្រះ​សីហនុ​​ អាចបើ​កបរ​​​​​​​​​ក្នុង​ល្បឿន​អតិបរមា​ ១២០គ.ម/ម៉ ​ដោយឡែក​​​​​​​​​ចំពោះ​ល្បឿន​ទាប​បំផុត​​គឺ​​អនុញ្ញាត​​​ត្រឹម​ ៦០ គ.ម/ម៉​​ ។

​​​​​​​​​​​​ទន្ទឹ​ង​នឹង​នេះផងដែរ​​ ​​​​​ក្រសួង​​សាធា​រណការ​ និង​ដឹក​ជញ្ជូន​ ក៏​បាន​​បញ្ចេញ​​នូវ​សេចក្តី​ណែ​នាំ​​អំពី​​​​ការ​ប្រើប្រាស់លើ​​ផ្លូវ​ល្បឿន​​​លឿន​​ផងដែរ​​ ក្នុង​នោះ​​​​​​ក្រសួងបាន​​បញ្ជាក់​​អំពី​​​​​ ការកំណត់​​ល្បឿន​​​​​បើកបរ​​​លើ​យានយន្ត​​​​ទាំង​គ្រប់​ប្រភេទ​​ដូច​ខាងក្រោម​៖

  • សម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត ត្រូវ​បើ​កបរល្បឿន​ខ្ពស់​បំផុត​​ត្រឹ​ម៨០គ.ម/ម៉ ។
  • សម្រាប់រថយន្តធុនធ្ងន់ដែលមិនមានសណ្តោងសឺមីរ៉ឺម៉ក និងទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី ៥០០cc ឬប្រើថាមពលអគ្គិសនីចាប់ពី ២៧គីឡូវ៉ាត់ឡើងទៅ ត្រូវ​បើ​កបរល្បឿន​ខ្ពស់​បំផុត​​ត្រឹ​ម ១០០គ.ម/ម៉ ​
  • និងសម្រាប់រថយន្តធុនស្រាលគ្រប់ប្រភេទត ត្រូវ​បើ​កបរល្បឿន​ខ្ពស់​បំផុត​​ត្រឹ​ម១២០គ.ម/ម៉ ។

ក្នុងករណីមានភ្លៀង ដែលមិនអាចមើលឃើញច្បាស់ក្នុងចម្ងាយប្រហែល ២០០ម៉ែត្រ អ្នកបើកបរយានយន្តត្រូវបើកភ្លើងកូត និងត្រូវបន្ថយល្បឿនដូចខាងក្រោម៖

-រថយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់ល្បឿនអតិបរមា ៨០គ.ម/ម៉ ត្រូវ បន្ថយល្បឿនម៧០គ.ម/ម៉

-យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់ល្បឿនអតិបរមា ១០០គ.ម/ម៉ ត្រូវបន្ថយល្បឿន មក ៩០គ.ម/ម៉

-រថយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់ល្បឿនអតិបរមា ១២០គ.ម/ម៉ ត្រូវបន្ថយល្បឿនមក ១០០គ.ម/ម៉។

ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ចុះអ័ព្ទ ដីហុយ ឬផ្សែងហុយ ដែលមិនអាចមើលឃើញច្បាស់ក្នុងចម្ងាយប្រហែល ៥០ម៉ែត្រ៖អ្នកបើកបរមិនត្រូវប្រើល្បឿនលើសពី ៥០គ.ម/ម៉ និងប្រហែល ៣០ម៉ែត្រអ្នកបើកបរមិនត្រូវប្រើល្បឿនលើសពី ៣០គ.ម/ម៉ ហើយត្រូវបើកភ្លើងកួត៕

307909166 2696357457174188 452319416727606571 N

អត្ថបទ​ដោយ​៖ ព្រឹម ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia