ងាយណាស់ចេះមួយក្បាច់នេះក្នុង Telegram អាចច្របាច់រូបភាពច្រើនបញ្ចូលគ្នាជា PDF ដូចសៀវភៅបាន
Makara Rin
JUNE 27 2022
គន្លឹះល្អៗ
698 views
1 min read

នៅក្នុង Telegram បច្ចុប្បន្ននេះមានមុខងារដែលមានប្រយោជន៍ជាច្រើនក្នុងការប្រើប្រាស់​ ក្រៅតែប្រើដើម្បីធ្វើការទំនាក់ទំនងតែមួយមុខ ក្នុងនោះផងដែរយើងឃើញថា Telegram មាន Bot មួយដែលអាចច្របាច់រូបភាពជាច្រើនបញ្ចូលគ្នាឱ្យទៅជា File ប្រភេទ PDF ដូជាសៀវភៅដើម្បីងាយស្រួលក្នុងការអាន​។

ហើយខាងក្រោមនេះគឺជាវិធីងាយៗដើម្បីចូលទៅច្របាច់រូបភាពបញ្ចូលគ្នានៅក្នុង Telegram ដោយមិនបាច់មានកម្មវិធីផ្សេងៗឬចូលទៅ Convert នៅលើវេបសាយ​នោះទេ។

របៀបប្រើ

ដំណាក់កាលទី1

  • ចូលទៅកាន់ Telegram ហើយចូលទៅកាន់កន្លែង Search
  • ហើយវាយពាក្យថា Office2pf
  • បន្ទាប់មកចុចពាក្យ Start លើ Bot នោះ
  • ហើយចុចលើពាក្យ /ready2conv

1

ដំណាក់កាលទី2

  • ចុចលើពាក្យ Yes ប្រសិនបើយើងចង់ដាក់ឈ្មោះ File នោះ
  • បន្ទាប់មកដាក់ឈ្មោះ​ File នោះរួចចុចបញ្ចូន
  • ចុងក្រោយវានឹងលោតបង្ហាញ File មួយមកវិញដោយរួមបញ្ចូលគ្នាទាំងអស់​ ហើយអ្នកអាចផ្ញើឬក៏ទាញវាទុកក្នុងទូរស័ព្ទក៏បានដែរ។

2

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia