ជាទូទៅអ្នកប្រើបណ្ដាញសង្គមហ្វេសបុកម្នាកៗ តែងតែមានអាខោនមិនក្រោមពី ២ ទៅ ៣ អាខោនទេ ហើយអ្នកខ្លះទៀតអាចមានដល់៥ ឬ៦ អាខោនមានផងដែរ ។ បញ្ហាទាំងអស់នេះកើតឡើងជាញឹកញាប់ចំពោះអ្នកលក់អនឡាញភាគច្រើន ឬ អ្នកដែលរកស៊ីតាមអនឡាញ ( MMO ) កំពុងតែជួបប្រទះ ។ ដូច្នេះប្រសិនលោកអ្នកចង់លុប ឬ ប្លុក អាខោនផ្ទាល់ខ្លួនចោលខ្លះគួរធ្វើបែបណាទៅ ?
លែងបារម្ភទៀតទៅ ពេលនេះ Technology Cambodia នឹងមកប្រាប់ពីរបៀបប្លុកអាខោនហ្វេសបុករបស់លោកអ្នកចោលជារៀងរហូត។
- ចូលទៅកាន់កម្មវិធីហ្វេសបុក
- ចុចត្រង់កន្លែងត្រេបី
- អូសទៅក្រោម រួចចុចពាក្យ « Sittings »
- ចុចលើពាក្យ « Personal and Account Information » ដែលនៅលើគេបង្អស់
- បន្ទាប់មកចុចយកពាក្យ « Account Ownership and Control » ដែលនៅក្រោមគេ
- ចុចយកជម្រើសទី ២ ដែលមានពាក្យថា « Deactivation and Deletion »
- ចុចយកជម្រើសទី២ ម្ដងទៀត ដែលមានពាក្យថា « Delete account »
- ដល់កន្លែងនេះ លោកអ្នកអានពាក្យណែនាំបាន ឬក៏ ចុចយកពាក្យនៅខាងក្រោម « Continue to account deletion » ដើម្បីបន្ត
- ហើយអ្វីដែលអ្នកត្រូវធ្វើជាបន្ត ចុចពាក្យ « Delete accont »
- បន្តមកទៀត ខាងក្រុមហ៊ុន Meta ឲ្យអ្នកវាយបញ្ចូលលេខកូដសម្ងាត់អាខោនរបស់លោក ដើម្បីបញ្ជាក់ថាអ្នកជាម្ចាស់អាខោននេះផ្ទាល់ឬអត់
- បន្ទាប់មកគេនឹងបញ្ជាក់ថាអាខោនរបស់អ្នកនឹងត្រូវលុបចេញពី Soflware Facebook នៅ ៣០ថ្ងៃក្រោយរាប់ចាប់ពីថ្ងៃនេះ
- ក្រោយពេលសម្រេចចិត្តត្រឹមត្រូវហើយ ជាចុងបញ្ចប់លោកអ្នកអាចចុចលើពាក្យ « Delete account » ជាការស្រេច ៕