ប្រើហ្វេសប៊ុករាល់ថ្ងៃ តែភ្លេច Password ហើយ បាត់លេខទូរស័ព្ទ វង្វេងអ៊ីម៉ែលទៀត! នេះជាវិធីប្តូរលេខកូដថ្មី
Makara Rin
MAY 16 2022
គន្លឹះល្អៗ
6.2 K views
1 min read

កំពុងប្រើហ្វេសប៊ុករាល់ថ្ងៃ ប៉ុន្តែមិនចាំលេខកូដសោះ មិនតែប៉ុណ្ណោះសូម្បីតែលេខទូរស័ព្ទដែលបានបង្កើត និង Email ក៏ខូចបាត់ទៀត កុំបារម្ភបើទោះបីជាជួបនូវបញ្ហាដូចខាងលើ ក៏យើងនៅតែអាចប្តូរលេខកូដថ្មីបានដដែល។

ថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀបងាយៗក្នុងការប្តូរលេខកូដថ្មីក្នុងហ្វេសប៊ុក ប៉ុន្តែក្នុងករណីនេះ ទាល់តែអាខោនហ្វេសប៊ុកអ្នកទាំងអស់គ្នាគឺកំពុងតែ Login ប្រើប្រាស់ក្នុងទូរស័ព្ទរបស់អ្នក។

ដំណាក់កាលទី1

ក្នុងដំណាក់កាលដំបូងនេះអ្នកត្រូវមានលេខទូរស័ព្ទថ្មីឬ Email ថ្មីមួយដើម្បីយកទៅដាក់បន្ថែមក្នុងអាខោនរបស់អ្នក ហើយបើតាមបទពិសោធន៍ជាក់ស្តែងវាមិនងាយផ្ញើរលេខកូដមកទេពេលដែលយើងដាក់លេខទូរស័ព្ទ។

  • ចូលទៅកាន់​ Setting & Privacy>Setting>Personal Information>Contact Info
  • បន្ទាប់មកចុចលើពាក្យ Add Email Address ដើម្បីដាក់អ៊ីមែលថ្មីចូល
  • ក្នុងពេលបញ្ចូលអ៊ីមែលថ្មីនេះ វាក៏ត្រូវការលេខកូដ6ខ្ទង់ដើម្បី Confirm ផងដែរ ដូច្នេះពេលដាក់ហើយយើងត្រូវចូលទៅយកលេខកូដក្នុងអ៊ីមែលដើម្បីបំពេញ

1

ដំណាក់កាលទី2

  • ចូលទៅកាន់ Setting & Privacy>Setting
  • អូសចុះក្រោមបន្តិចយកពាក្យ Security and login
  • អូសចុះក្រោមបន្តិចទៀតយកពាក្យ Change Password រួចយកពាក្យ Forgot password ដូចបានបង្ហាញក្នុងរូបខាងក្រោម

2

  • បន្ទាប់មកវានឹងឱ្យយើងជ្រើសរើសកន្លែងដែលនឹងត្រូវទទួលលេខកូដ ដូចន្នេះយើងជ្រើសរើសពាក្យ Send Code Via Email
  • ចូលទៅយកលេខកូដ6ខ្ទង់ពី Email ដែលយើងបានបន្ថែមចូលទៅក្នុងអាខោនក្នុងវិធីទី1
  • ដូចច្នេះបន្ទាប់ពីបំពេញហើយវានឹងឱ្យយើងដាក់លេខកូដថ្មីតែម្តង រួចចុចពាក្យ​ Continue ជាការស្រេច។

3

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia