​​​​​​​​​​​​​​ត្រៀម​​ដូរ​យក​ថ្មី! ​​​​​​ស្លាក​លេខ​​​​ចាស់​ៗដែល​គ្មាន​​ QR Code ក្រសួងគ្រោង​នឹង​ឈប់​ឲ្យ​ប្រើ​​ហើយ ​​​​​​​​​​​​​​​​​ត្រូវ​ដូរយកថ្មី​​​​​​​​​​
Pheakdey Prem
MARCH 9 2023
យានយន្ត
27.2 K views
1 min read

​ថ្មី​​​​ៗនេះ​ ​​យោង​តាម​​​សម្តីរបស់​ឯ​កឧត្តម​ទេស​​រដ្ឋមន្ត្រី​​​ ស៊ុន​ ចាន់​ថុ​ល​​ ​បាន​ឲ្យ​ដឹង​ថា​ ​​​​​​​​​​​​គ្រប់​​​​​​​​​​យានយន្ត​​ទាំងអស់​​​​​​​​​​ដែល​កំពុង​​ប្រើ​​​ស្លាក​​លេខ​ចាស់​​​ៗ ដែល​គ្មាន​​​ QR Code ​​​​​​​គឺ​​លែង​​ឲ្យ​ប្រើ​ប្រាស់​ទៀត​ហើយ​ ខណ​:ដែល​​​ក្រសួង​​សាធារណ​ការ​ និង​ដឹកជញ្ជូន​កំពុង​គិត​គូរ​ជាមួយ​​​​​​​​​ក្រសួង​​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​​សិក្សារ​​លើ​ការ​ ផ្លាស់​ប្តូរ​​ស្លាក​លេខ​​ថ្មី​ ដែល​មាន​​ QR Code ជូន​​ប្រជាពល​រដ្ឋ​​​​​​ដោយ​ឥត​គិត​ថ្លៃ​​ មួយ​កាក់​មួយ​​​សេន​​ឡើយ​។​

​​​​​​យោងតាម​ប្រភព​​ដដែល​បាន​ឲ្យ​ទៀត​​ថា​ ដោយ​សា​រ​តែ​​​​​​​​​កន្លង​​មក​មាន​ជន​​ខិល​ខូច​មួយ​ចំនួន​​​​​​​បាន​ក្លែង​បន្លំ​នូវស្លាកលេខ​​​​​ក្លែង​ក្លាយ​​​​​​ដែល​​​​​យក​​មក​ប្រើ​​​ប្រាស់​​​​​​​​​ជា​សាធារណ​​:​ ​​​​​​​​​​​​​​​​​​​​​​​ដូច្នេះ​​ក្រសួង​​បាន​​​​​​​មាន​គម្រោង​​នឹង​​​​​​​​​ឈប់​ឲ្យ​ប្រើ​​នូវស្លាក​​លេខ​​​​ដែល​គ្មាន​​​ QR Code ​​​​​​​​​​​​​​​​​​​ដោយ​​​​​តម្រូ​វ​ឲ្យ​​ប្តូរ​មក​​​​ប្រើ​​​​​​នូវ​ស្លាក​លេខ​ប្រភេទ​ថ្មី​​​ដែល​មាន ​​​QR Code ​​​​​និង​​បញ្ចូលនូវ​​អាយ​ដ្ឋាន​​ច្បាស់​លាស់​​​ ​​។

​​គួរជំរាប​ផងដែរ​​​ថា ក្នុង​ការ​​ផ្លាស់​ប្តូរ​ស្លាក​​​លេខ​ថ្មី​​ ដោយមិ​ន​គិត​ថ្លៃ​​​​សេវា​​ ​​​ ​​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​​ ​បានមាន​គម្រោង​​​សហការ​​ជាមួយ​ក្រសួង​​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​​​ ​​ដើម្បី​​​​​​អនុវត្ត​ន៍​ចាត់​ចែង​​​ថវិកា​មួយ​ចំនួន​​​​​​​​​​​ក្នុង​ដំណើរ​​​​​​​​ការ​​នេះ​៕

​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia