​ប្រ​​ញាប់​មកពន្ធ! រដ្ឋដាស់តឿនដល់រថយន្តនិងម៉ូតូដែលគ្មានពន្ធ​តែមានស្លាកលេខត្រូវប្រឈមមុខនឹងផ្លូវច្បាប់
Pheakdey Prem
OCTOBER 6 2022
យានយន្ត
258 views
1 min read

ថ្មី​ៗ​នេះ​ បើយោងតាម​​ការ​ចេញ​ផ្សាយរបស់​ក្រសួង​ព័ត៌មាន​ បាន​ឲ្យដឹង​ថា​  អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា បានក្រើនរំលឹក អ្នកប្រើប្រាស់រថយន្ត និងម៉ូតូ គ្មានពន្ធ ប៉ុន្តែមានស្លាកលេខ នឹងប្រឈមមុខ ទៅនឹងផ្លូវច្បាប់ ដោយទាមទារឱ្យម្ចាស់ទាំងនោះមកបំពេញឯកសារតាមផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ។

Photo 2022 10 06 11 42 03

ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានមានប្រសាសន៍ថា៖ បច្ចុប្បន្ននេះអគ្គនាយកដ្ឋានគយកំពុង រឹតបន្ដឹងរថយន្តនិងម៉ូតូលើការគេចពន្ធ ដើម្បីឱ្យបរិយាកាសធ្វើអាជីវកម្មមានភាពល្អប្រសើរ និងរក្សាបាន ចំណូល ខណៈចំពោះម៉ូតូទំនើប និងគ្មានពន្ធអាករជាកម្មវត្ថុនៃការបង្ក្រាប

ឯកឧត្តមបានបន្ថែមទៀតថា ក្នុង១ខែៗ អគ្គនាយកដ្ឋានគយបានបង្រ្កាបរថយន្ដពិសេសម៉ូតូគ្មានពន្ធគឺមានចំនួនច្រើន  ដែលរត់ពន្ធឆ្លងកាត់ព្រំដែន តាមច្រករបៀងផ្សេងៗ។ ដូច្នោះការប្រើប្រាស់ឯកសារក្លែងក្លាយដូចជា ម៉ូតូមិនមានពន្ធ តែមានផ្លាកលេខ ម្ចាស់រថយន្ដនិងម្ចាស់ម៉ូតូដែលប្រថុយ ក្នុងការបន្លំភ្នែកសមត្ថកិច្ច ប្រើប្រាស់របស់ក្លែងក្លាយនេះ នឹងប្រឈមចំពោះមុខច្បាប់ មិនមែនតែច្បាប់គយប៉ុណ្ណោះទេ តែប្រឈម នឹងច្បាប់ព្រហ្មទណ្ឌជាដើម​​​​ ។

សូមបញ្ជាក់ថា ត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២នេះ ពោលគឺចាប់ពីខែមករា ដល់ខែកញ្ញា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បង្ក្រាបរថយន្ដគ្មានពន្ធនៅទូទាំងប្រទេសបានចំនួនប្រមាណ ៥១០គ្រឿង

អត្ថបទដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia