ក្តៅៗ! សាលាទូទាំងប្រទេសកម្ពុជានឹងឈប់សម្រាកច្រើនថ្ងៃកំឡុងការប្រកួតស៊ីហ្គេម កម្ពុជាជាម្ចាស់ផ្ទះ តែមាន​ករណី​លើក​លែង
Pheakdey Prem
MARCH 23 2023
ស្ទីម - STEAM
4.8 K views
2 mins read

​​ក្តៅ​​ៗ ​​​​​​​​ក្រសួង​​អប់​រំ​យុវ​ជន​និងកីឡា​​​​បា​ន​ចេញ​នូវ​ប្រកាស​​​ថ្ងៃ​​ឈប់​​សម្រាក​​​​​​ គ្រប់​​គ្រឹស្ថាន​​​​​សិក្សារ​ទាំងអស់​ ទាំង​ឯក​ជន​ និង​រដ្ឋ​​ ក្នុង​​​​​អំឡុង​​ពេល​​​ការ​​ប្រកួត​​ស៊ី​ហ្គេម​​លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​​លើក​ទី​១២ ​​​​ដែល​​​​​​​​​​​​​​​​​​នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ខែឧស  ឆ្នាំ២0២៣ ដល់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣។ ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងដល់ព្រឹត្តិការណ៍ខាងលើ ក្រសួងសូមធ្វើការណែនាំដូចខាងក្រោម៖

១. គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ នឹងអប់រំបច្ចេកទេស ផ្នែកសាធារណៈទាំងអស់ ត្រូវអនុវត្តវិស្សមកាលធំ ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២​០២៣

២. គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ផ្នែកឯកជនទាំងអស់ ត្រូវឈប់សម្រាកចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣

៣. គ្រឹះស្ថានឧត្តមប្រឹក្សាទាំងសាធារណៈនិងឯកជន ត្រូវភ្ជាប់សម្រាក ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៣។

យ៉ាង​ណាមិញ​ ក្រសួង​អប់​រំ​យុវជន​ និង​កីឡា បាន​​​​​សេចក្តីបញ្ជាក់ ឲ្យ​កាន់​តែ​ច្បាស់​បន្ថែមអំពី វិស្សមកាលធំ ឬការឈប់សម្រាកក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ យោង ៖ លិខិតលេខ ១៥៤៩ អយក.អគអរ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

ពេលនៃវិស្សមកាលធំ ឬការឈប់សម្រាក ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សុវត្ថិភាព និងគាំទ្រដល់ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្រសួងសូមបញ្ជាក់ បន្ថែមនូវចំណុចមួយចំនួនដូចខាងក្រោម៖

១. អនុញ្ញាតឱ្យបុគ្គលិកអប់រំ បុគ្គលិក និងសិស្សានុសិស្ស និស្សិត​ អាចឈប់សម្រាក ដើម្បីមានលទ្ធភាពចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត ឬតាមការចាត់តាំងណាមួយ ដែលគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

២. អនុញ្ញាតឱ្យរៀបចំការបង្រៀន និងរៀនតាមអនឡាញ ឬ ការប្រឡងនានា ឬ កម្មវិធីចាំបាច់ណាមួយ ឬ ការបង្រៀនក្នុងថ្នាក់តាមតម្រូវការជាក់ស្តែង អាស្រ័យលើកម្មវិធីសិក្សា និងកាលវិភាគសិក្សារបស់គ្រឹះស្ថាន

សិក្សាផ្ទាល់។

៣. លើកទឹកចិត្តឱ្យបុគ្គលិកអប់រំ បុគ្គលិក និងសិស្សានុសិស្ស និស្សិត ចូលរួមទស្សនាដោយផ្ទាល់ ឬតាមប្រព័ន្ធ ផ្សព្វផ្សាយនានា ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កីឡាករ កីឡាការីនីកម្ពុជា។

337411767 1171727423487884 1846762891166049796 N

337730257 1850186905368296 7714268567090046759 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia