​​​​​​​​​​​​​ឡាន​មួយ​ទឹក​​​ចាស់​​​ៗ ផុត​ឆ្នាំ​​កំណត់​​​ ​​មិន​អនុញ្ញាតិឲ្យ​នាំចូលឡើយ ខណ:​​​​ក្រសួង​​កំពុង​ពិភាក្សារ​​​​​​​​​រឿង​នេះ
Pheakdey Prem
APRIL 21 2023
យានយន្ត
451 views
1 min read

លា​ហើយ​​​​ឡាន​មួយ​ទឹក​​ចាស់ៗ​ ​​​​​​​​​ផុត​ឆ្នាំ​កំណត់​​​​​នៃ​ការ​ប្រើ​ប្រាស់​ និង​​គ្មាន​​​លក្ខ​ណ:​បច្ចេ​កទេស​​ត្រួត​ពិនិត្យ​​​​ត្រឹម​ត្រូវ​​ ​​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ​​​​​មាន​គម្រោង​​នឹង ​បិទ​នាំ​ចូល​​មក​កាន់​ស្រុក​ខ្មែរ​​​ ដើម្បី​បញ្ជៀស​រាល់​​​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ ដែល​កើតឡើង​ដោយ​​សារ​​​​​​​ ​រថយន្ត​​​​​​ខ្វះ​​​​​​​លក្ខណ:បច្ចេក​ទេស​​​​​​ត្រឹមត្រូវ​។

​​​​​យោង​តាម​​​​កិច្ចសម្ភាស​សារព័ត៌មាន​​​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន​​ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែត កាល​ពី​ថ្ងៃទី​​ ២១ មេសា ២០២៣ ​​​ឯកឧត្តម​​បាន​ឆ្លើយ​​ថា​៖ “ ​​​យើង​បាន​​កំពុង​តែ​​ពិភាក្សាគ្នា​​ជាមួ​យ​នឹង​​​​ក្រសួង​បរិស្ថាន​ ​និង​ក្រសួ​ងសេដ្ឋ​កិច្ច​ និង​ហិរញ្ញាវត្ថុ​នឹងរៀប​ចំ​ពិ​និត្យ​​មើល​ ថាតើ​​ឡាន​​​មួយ​ទឹក​​​​ ដែល​មាន​អាយុប៉ុន្មាន​​? ឬ​ចាស់​ជាងហ្នឹង ​​យើងនឹងមិន​​អនុញ្ញាត​ចូល​ទេ… កំពុង​​តែពិភាក្សា​គ្នា​ តើ ១០ឆ្នាំ ១៥ឆ្នាំ ឬ ៧ឆ្នាំ​​​​​ យើង​ពិភាក្សាគ្នា​” ។

​​​​​​​​​​​​​​​​ឯកឧត្តម​​ក៏បាន​បន្ថែម​ទៀត​ថា​ ​​​​​​​​​​​​​​ក្រសួង​សាធារ​ណ​ការ​ ​​កំពុង​តែ​​​​​​​​ជម្រុស​ឲ្យ​​ប្រជាជន​កម្ពុជា​ងាក​មក​ប្រើ​ប្រាស់​​រថយន្តដើរដោយ​ថាមពល​​​​អគ្គិសនី​​​​ ដោយ​សារ​​តែ​តម្លៃ​​​ថោក​​​​​​​​ ​ព្រម​ទាំង​បាន​​​រថយន្ត​ថ្មី​​​​​​​ ​​និង​ជួយកាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ច្រើន​ជាង​​​​​រថយន្ត​​ប្រើ​​​ចំហេះ​ក្នុង​​ ​​​​​​។

​​​គួរ​ជំរាប​ផងដែរ​ថា​ បច្ចុប្បន្ន ​កម្ពុជា​​​​​​​មាន​ស្ថានី​យ​​សាក​ថ្ម​រថយន្ត​​អគ្គិសនី​​ចំនួន​ ៤កន្លែង​​ ​ដូចជា ក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន,  ក្រុងសៀមរាប(ខេត្តសៀមរាប), ផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល (ខេត្តព្រះសីហនុ), ខេត្តបាត់ដំបង (គ្រោងនឹងសម្ភោធជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ) រួម​ទាំង​​របស់​ឯក​ជន​សរុប​​ជាង​​ ៥កន្លែង​បន្ថែម​ទៀត​ ៕

អត្ថបទដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia