ថ្លៃមិនចាញ់ Roll Royce! HongQi L5 ទទួលសិទ្ធផលិត ត្រៀមលក់ឱ្យមហាជន មួយគ្រឿងតែ ៦៨ម៉ឺន$ទេ
Pheakdey Prem
OCTOBER 18 2023
យានយន្ត
527 views
1 min read

យីហោឡានចិន HongQi ថ្មីៗនេះទើបនឹងទទួលសិទ្ធផលិតប្រភេទឡានលំដាប់អភិជន HongQi L5 ពីរដ្ឋាភិបាលចិន នេះបើយោងតាមការចុះផ្សាយពីសំណាក់សារព័ត៌មានឡានចិន CarNewsChina។

ប្រភពដដែលបានឱ្យដឹងទៀតថា ឡាន HongQi L5 នេះជាប្រភេទឡានម៉ាស៊ីនចំណុះ​ ៤.០លីត្រ​ ស៊ី​ឡាំង​ V8 ហើយការរចនាឡើងនៃរូបរាង HongQi L5 ​​​នេះ កន្លងមកត្រូវបានប្រើប្រាស់សម្រាប់មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិន ដែល​រូប​រាង​​​​​​ស្រដៀង​​ទៅ​នឹង Hongqi CA770​ ។

ទោះ​​បី​ជា​យ៉ាង​ណា សម្រាប់ការ​សុំ​ច្បាប់អនុញ្ញាតផលិត​នេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន HongQi អាចធ្វើការផលិត សម្រាប់លក់ឱ្យមហាជនទូទៅបាន ជាមួយនឹងតម្លៃនៅចិន ៥លានយ័ន ឬប្រហាក់ប្រហែលទៅនឹង ៦៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

គួរ​ជំរាប​ផងដែរ​ថា Hongqi ​ជា​​ក្រុម​ហ៊ុន​​​​​​​​ឡាន​ធំ​​​បំផុត​​​​មួយ​នៅ​ប្រទេសចិន​​​​​ ​ស្ថិត​នៅ​ក្រុម​ហ៊ុន​ FAW Group ​កាន់​កាប់​ដោយ​រដ្ឋាភិបាល​។​ ក្នុង​ការ​ផលិត​ឡានរបស់​​​ ​Hongqi ​ត្រូវ​បាន​បែង​ចែក​​ជា​​បី​​​​​លំដាក់​ ដោយទី​១​​​​ L​ Series សម្រាប់​​​​មន្ត្រី​ជាន់​ខ្ពស់​ ឬ​​​អ្នក​ធ្វើ​ការ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ ​ទី​២ H Series សម្រាប់​​​​​​​​​បុគ្គល​លំដាក់​ខ្ពស់​​​ អាច​និយាយ​បាន​ថាជាអ្នក​កាន់​តំណែង​ធំ​ណាមួយក្នុង​​​ក្រុមហ៊ុន​ ហើយ​ទី៣ L Series សម្រាប់​​មហាជន​ធម្មតា​​​ដែល​មាន​សមត្ថភាពអាចទិញឡាន​តម្លៃ​​​ក្បែរ ៧០ម៉ឺនដុល្លារ​​មក​ជិះ​​​។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia