​ឡាន​​អគ្គិសនី​ Hongqi E-HS9 អាចសាក​ថ្មនៅ​ផ្ទះ​មួយ​ពេញចាយ​ពេល​​ ​6h​​រត់​​បាន​​​ចម្ងាយ​ 510Km តម្លៃជាង 18ម៉ឺន​$ទេ
Pheakdey Prem
AUGUST 8 2022
យានយន្ត
678 views
3 mins read

នេះគឺ​ជារថយន្ត​អគ្គិសនី​​ Hongqi E-HS9 ដែលជាប្រភេទ​​រថយន្ត​ SUV ៤កៅ​អី​ ​មាន​​តម្លៃខ្ទង់​ ១៨​ម៉ឺន​ដុល្លារ សម្រាប់​ទីផ្សារស្រុកខ្មែរ​​ ហើយ​រថយន្ត​​សេរី​ថ្មីមួយនេះ​ទើបតែ​ចូល​មក​ដល់​​​កម្ពុជា​​ក្តៅ​​​ៗ នៅ​ឡើយ​ទេ​​​ ​ដោយសារ​​​តែ​មានបច្ចេក​វិទ្យា​សាក​ថ្ម​តាម​ផ្ទះល្បឿន​លឿន​​​ តែ២ម៉ោងពេញ​​ អាចរត់បានចម្ងាយ​ដល់​ ៥១០គ.ម ​​​​​ ​រួម​ទាំង​​​​ការឌីហ្សាញ​រូបរាង​​​ដ៏​ប្រណិត​​​​​​​ គឺចេញ​ពី​ស្នាដៃ​អ្នក​អាជីព​​របស់​​ Rolls-Royce​ លោក Giles Taylor​​។​

Electric Hongqi E-HS9 now also in Europe - Techzle

​​​​​​ចំពោះ​ Concept ឌី​ហ្សាញ​​រូបរាងខាងក្រៅ​របស់​រថយន្ត​ Hongqi ​​​នាពេ​ល​បច្ចុប្បន្ន​នេះ​ ​​ដែលវាស្រដៀង​​​​​នឹងម៉ាយី​​​​ហោ​ល្បី​ Rolls-Royce គឺ​គិត​រាប់​ចាប់​​​ពី​​​ ​​លោក Giles Taylor ​​​ចូល​មក​ដល់​​​ក្រុមហ៊ុននេះ​ ​តាំង​ពី​​ឆ្នាំ ២០១៩ មកម្ល៉េះ​​ ។​

2021 Hongqi E-HS9 looks like electric Range Rover - Pledge Times

ថ្វី​​ត្បិត​តែ​​​​ការ​ចូល​មក​ដល់​របស់លោក​​ Giles Taylor មាន​រយ:ពេល​​​​​​​​​​​ខ្ចី​​ក៏ពិត​មែន​ ប៉ុន្តែ​​ស្នាដៃ​​ដែល​លោក​បាន​កសាង​ជូន​​​​ជាចំណង​ដៃ​ដ៏ធំ​​​​ទៅ​កាន់​​​ Hongqi នោះគឺ ការ​រចនា​​ម៉ូត​កូន​កាត់តាមបែ​ប​​ Rolls-Royce ក៏ដូចជា​​ Hongqi  E-HS9 Flagship មួយនេះអ៊ីចឹង ដែលមាន​​រហស្ស​​នា​ម​ថា​ China Rolls-Royce ផងដែរ ។

HONGQI AUTO OFFICIAL WEBSITE-MODELS_EHS9

​​ជា​មួយ​នឹង​​ការ​​​​​ឌី​ហ្សាញ​ផ្នែក​ខាងក្នុង​​ រឹ​តតែ​អស្ចារ្យ​ជាមួយ​​​​​​កៅ​​អី​​ស្បែក​​​​​គុណភាពខ្ពស់​​​មិន​ចាញ់ រថយន្ត​​​របស់ម៉ាក​យីហោល្បី​ៗ​​​​ ដូចជា​​​ Mercedes-benz និង​​ Rolls-Royce ឡើយ​​ ​។​ តួយ៉ាង​ដូចជា​​អេក្រង់​​​​​​​​​​​​​​​​​​​​​​​ដ៏សែន​​​ធំ​ ​លា​ត​​សន្ធឹងពេញ​ផ្ទៃតាប់​ឡូ​​​​តែម្តង​ ដោយគេ​បានបែងចែកអាក្រង់​​នេះ ជា ៣ប្លុក​ផ្សេងៗគ្នា​ សម្រាប់បញ្ជាក់​​លើ​បច្ចេកវិទ្យាទាំង​មូល​​​​​​ដែលមាន​នៅក្នុង​រថយន្ត​នេះ​ ។

HONGQI AUTO OFFICIAL WEBSITE-MODELS_EHS9

​​​​បន្ថែម​​លើ​ពីនេះ បើយោងតាម​​ការបក​ស្រាយ​របស់​លោក​​ គង់​ ប៊ុន​ធីម ដែលទី​ប្រឹក្សា​​លក់​ប្រចាំ​​​​​​​​​ក្រុមហ៊ុន​​ Hongqi Cambodia បាន​ប្រាប់​​មកសារ​ព័ត៌មាន​​ចាបខៀវ​ (Technology Cambodia ) បាន​ឲ្យដឹងថា​  ចំពោះ​ E-HS5 Flagship នេះត្រូវបាន​បំពាក់​នូវ​ប្រព័ន្ធ AI ថ្មី​​លើ​ម៉ាស៊ីន​ត្រជាក់​​​​ ដោយបាន​​​​​ដាក់​​​​នូវ​ក្លិន​ចំនួន ៥ ក្លិន ​​ ហើយវា​ដំណើរ​​បាន​ដោយ​ការចាប់​​​ទឹក​មុ​ខ​អ្នក​បើក​បរ​​​ រួចវា​ក៏​បញ្ចេញ​ក្លិន​នីមួយ​ៗទៅ​​ទឹក​មុខ​​អ្នក​បើកបរ​។​

Hongqi E-HS9 Norway deliveries to begin in January 2022

​​​​​ម្យ៉ាងវិញទៀត​ គាត់​​ក៏បាន​បន្ថែម​ទៀត​ថា​ រាល់​ការ​សាក​ថ្ម​ ​​​​​ទៅ​លើរថយន្ត​​អគ្គិសនី​​មួយ​នេះ​ ដែលមាន​​ទំហំ​ថ្ម​​ធំរហូតដល់​  99kwh​ ​ដែល​អាចសាក​ថ្ម​​​​​ក្នុង​​ល្បឿន​លឿ​​ន​​ជាប្រភេទ AC (ប្រើឧបករណ៍ជំនួយ) ​ពី​0 ទៅ ១០០​%​ ចំណាយពេល​តែ ៦ម៉ោងតែប៉ុណ្ណោះ ​រី​ឯ​ការ​សាក​ថ្ម​មួយ​ប្រភេទទៀ​ត​គឺ​លើ​​​ខ្សែសាក​ DC ​​ជាប្រភេទ​ភ្លើង​ឆៅ​​អាចបញ្ចូល​ថ្ម​ល្បឿន​លឿន​​​ ​ពី​0 ទៅ ១០០​% ចំណាយពេល​ ១ម៉ោងឬ២ម៉ោង អាស្រ័យ​លើ​ប្រភពថាមពល​ដែល​បាន​ផ្តល់​ឲ្យ​​ ។ 

HONGQI AUTO OFFICIAL WEBSITE-MODELS_EHS9

​​យ៉ាងណាមិញ​ ​​សម្រាប់​ការមកដល់​ស្រុកខ្មែរ​​​ Hongqi បាន​នាំ​យក​នូវ​ម៉ូដែល​សេរី​ខ្ពស់ជាងគេ​​ ​ដោយការប្រើ​នូវាកម្លាំងម៉ូទ័រចំនួន២ ផ្គួប​ចូល​​គ្នា​ស្មើរនឹង​ 405kw និង​កម្លាំងរមូរ​សរុប​ 750Nm ​។

HONGQI AUTO OFFICIAL WEBSITE-MODELS_EHS9

គួរជំរាប​ផងដែរ​​ សម្រាប់បងប្អូន​ចង់ដឹងអំពី​ព័ត៌មាន​​​កាន់​តែជាក់ច្បាស់​ជាមួយ​​នឹង Option ផ្សេង​ៗ​ទៀត​​ បងប្អូន​អាចទៅ​កាន់​ក្រុមហ៊ុន​​ Hongqi  Cambodia ដើម្បី​សាក​តេស្ត Drive ​ស្វែងរក​ ​ Performance ​ចង់​បាន​ពី​រថយន្តអគ្គិសនី​ E-HS9 Flagship មួយ​នេះ​ ៕​

​អត្ថបទដោយ៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia