កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៣ នៅវេលាប្រហែលម៉ោង ៨យប់ ខាងក្រុមហ៊ុន អ៊ិន ស៊ី អ៊ិច (NCX) ធ្វើការបង្ហាញនូវម៉ូតូអាសង់ All-New DREAM ស៊េរីឆ្នាំ២០២៣ ចំនួន ៣ពណ៌រួមមាន ខ្មៅ ក្រហម ស យ៉ាងស្រស់ស្អាតជាមួយការផ្លាស់ប្តូរតែមពណ៌មាសឆ្អិនឆ្អៅ អមនឹងការបង្ហាញនូវផ្ទាំងពាណិជ្ជកម្មពោរពេញទៅភាពច្នៃប្រឌិតខ្ពស់ ប្លែកភ្នែកគួរឲ្យជាទីចាប់អារម្មណ៍ ចំណីនៃចក្ខុ។
ក្នុងថ្ងៃសម្ពោធនូវម៉ូតូរបស់ហុងដានេះផងដែរ ខ្ញុំបាទ ក្រុមការងារចាបខៀវ Technology Cambodia ក៏មាននូវសេចក្តីត្រេកអរយ៉ាងខ្លាំង ដែលបានក្រុមហ៊ុន NCX អញ្ជើញចូលរួមក្នុងការសម្ពោធជាផ្លូវការនៃម៉ូតអាសង់ ០២៣ នេះ ។ ក្នុងកម្មវិធីនេះដែរ គឺមានការអញ្ជើញចូលរួមពីសំណាក់ ក្បាលម៉ាស៊ីនធំៗរបស់ក្រុមហ៊ុន Honda ក៏ដូចប្រធានក្រុមហ៊ុន NCX លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn) ហើយអ្វីកាន់តែពិសេសថែមទៀតនោះ គឺមានការចូលរួមពី តារាចល្បីៗ រួមទាំងអ្នកផលិតមាតិកា(Content Creator) និងបងៗសារព័ត៌មានជាច្រើនទៀត បានធ្វើឲ្យកម្មវិធីនេះមានភាពអ៊ូអរយ៉ាងគគ្រិកគគ្រេងជាទីបំផុត។
ក្រឡេកមកការរចនារបស់ម៉ូតូអាសង់ ០២៣ យើងវិញម្តង ត្រូវបានគោរពតាមគោលគំនិត “THE ARISING OF NEW LEGEND” ដែលបញ្ជាក់ពីកិត្យានុភាពសុះសាយ និង គុណតម្លៃជានិរន្ត របស់ហុងដា DREAM ប្រកបដោយភាពប្រណិតឥតខ្ចោះ ដែលមិនអាចកាត់ថ្លៃបាន ។
យ៉ាងណាវិញសម្រាប់ការផ្លាស់នូវរូបរាងដ៏ស្រស់ស្អាតទាក់ចិត្តហ្វេនៗជាច្រើននាក់មកចាប់អារម្មណ៍លើអាសង់ ០២៣ នេះគឺដោយសារតែការផ្លាស់តែមថ្មី ពណ៌មាសក្រហមឆ្អិនឆ្អៅអមជាមួយនឹងចំណិតពេជ និងអំពូលភ្លើង LED ខាងមុខជំនាន់ចុងក្រោយយ៉ាងស្រស់ស្អាត បំពាក់បច្ចេកវិទ្យាថ្មីមាននៅលើម៉ាស៊ីនPGM-F1ថ្មី ប្រើប៊ិក ជួយដល់ការសន្សំសំចៃខ្ពស់ និងមានការបន្ថែមនូវដំឡើងបូមខ្ពស់ជាងស៊េរីមុនបន្តិច ព្រមទាំងមានបច្ចេកវិទ្យា Start Switch ជួយដល់ការបញ្ឆេះលឿន គ្រាន់តែចុចភ្លាមម៉ូតូនឹងបញ្ឆេះភ្លែតតែម្តង។
ថ្លែងក្នុងបទបង្ហាញរបស់មេធំបំផុតរបស់ NCX លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn) បានឲ្យដឹងថា៖ ជាការពិតណាស់ Honda Dream បានទទួលចំណាត់ថ្នាក់លេខ១ លក់ដាច់បំផុតក្នុងរយះពេល៣០ឆ្នាំជាប់ៗគ្នាជាមួយនឹងចំនួនលក់បានរហូតដល់ ២,៨៥០,០០០គ្រឿងរហូតមកដល់បច្ចុប្បន្ននេះ។
ដូច្នេះបើបងប្អូនចង់បាននូវម៉ូតូហុងដា អាសង់ ០២៣ អាចទាក់ទងតាមរយ:ផេកផ្លូវការរបស់ក្រុមហ៊ុន NCX ឬក៏វេបសាយ NCXHonda។ គួរជំរាបផងដែរថា ខាងក្រុមហ៊ុន NCX បានដាក់នូវការធានារហូតដល់ ២ឆ្នាំ ឬ ២៤០០០គ.ម ឯណោះ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី