ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល និងពិធីតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុកឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសដ៏មហោឡារិកនេះ ព្រះករុណា ព្រះមហាក្សត្របានយាងទតពិព័រណ៌សំបកកង់ឡានម៉ាក សៃលុន (SAILUN)។ សៃលុន ជារោងចក្រផលិតសំបកកង់ឡានធំជាងគេ និងដំបូងគេបង្អស់នៅកម្ពុជាដែលបានប្រើប្រាស់វត្ថុធាតុដើម (ជ័រកៅស៊ូ) នៅក្នុងស្រុក ១០០ភាគរយ។
ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លឆ្នាំនេះ សង្កេតឃើញថាមានផលិតផលមួយដ៏លេចធ្លោរដែលពុំធ្លាប់មានកន្លងមក នោះគឺសំបកកង់ឡានម៉ាក សៃលុន (SAILUN) ដែលជាផលិតផលស្នូលមួយជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិយ៉ាងសកម្ម។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ផលិតផលនេះបានចូលរួមលើកកម្ពស់ដំណាំកៅស៊ូ ដែលជាកសិផល កសិកម្មរបស់ប្រទេសកម្ពុជាផងដែរ។