កាន់តែស្រួល! ចង់ផឹកកាហ្វេទឹកកកអី ម៉ាស៊ីនទឹកកកមួយបែបនេះធ្វើទឹកកកនៅផ្ទះ នៅកន្លែងធ្វើការ ស្រួល
Sakada Techie
OCTOBER 5 2024
នវានុវត្តន៍
436 views
1 min read

ពេលវេលាដែលយើងពិបាកប្រើធុងទឹកកក ឬធ្វើទឹកកកក្នុងទូរទឹកកកហើយ ពិបាកប្រឡេះចេញពីពុម្ព លែងមានទៀតហើយ ឥឡូវនេះ គេអាចមានម៉ាស៊ីនធ្វើទឹកកកនៅផ្ទះយ៉ាងងាយស្រួល ដោយសារតែក្រុមហ៊ុន Ningbo Hicon ដោយក្រុមហ៊ុននេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០១ ក៏ជាក្រុមហ៊ុនលក់ម៉ាស៊ីនធ្វើទឹកកកធំជាងគេមួយនៅលើពិភពលោកផងដែរ។

Hicon មានម៉ាស៊ីនធ្វើទឹកកកគ្រប់ប្រភេទសម្រាប់ប្រើនៅផ្ទះ ការិយាល័យ និងកន្លែងលក់ដូរផ្សេងៗ ម៉ាស៊ីនទាំងនេះមានទំហំតូច ងាយប្រើ និងអាចផលិតទឹកកកបានច្រើនដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ លើសពីនេះ វាប្រើថាមពលតិច និងមិនសូវត្រូវការជួសជុលឡើយ។

ម៉ាស៊ីនទឹកកកនេះងាយប្រើ និងដំណើរការដោយស្វ័យប្រវត្តិវាជួយឱ្យយើងមានទឹកកកស្រស់ៗប្រើនៅផ្ទះ ឬនៅកន្លែងធ្វើការ ហើយសម្រាប់អ្នកចាប់អារម្មណ៍អាចរកទិញបានតាមផ្សារលក់អនឡាញរបស់ចិនដូចជា Aliexpress ជាដើម ដោយតម្លៃខុសគ្នាទៅតាមម៉ូដែល និង មុខងារនៃម៉ាស៊ីន។

ទំនាក់ទំនងបោះដុំ: https://www.hicon-international.com/product/ice-maker/

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia