ចាប់អារម្មណ៍ទេ? ម៉ូតូអគ្គិសនីនេះតម្លៃតែ ៦០០ដុល្លារទេនៅឥណ្ឌា សាកម្ដងជិះបាន៥០គ.ម
Pheakdey Prem
FEBRUARY 21 2022
យានយន្ត
208 views
1 min read

ប្រទេសឥណ្ដាមិនត្រឺមតែមានទឹកដីធំនោះទេ ថែមទាំងមានប្រជាជនច្រើនជាងគេនៅលើសាកលលោកទៀតផង។ ណាមួយប្រទេសនេះគេបានចាត់ទុកថាជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានអត្រា GDP របស់ប្រជាជនទាបនៅឡើយ ក៏ប៉ុន្តែប្រទេសមួយនេះមិនធម្មតាដូចដែលយើងគិតនោះទេ។

Post in 2

កាលពីថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីរបស់ឥណ្ឌាមួយបានប្រកាសក្ដែងៗ ថា​ខ្លួននឹងផលិត​ម៉ូតូអគ្គិសនីរបស់ខ្លូនឲ្យបាន ១លានគ្រឿងដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក​និងក្រៅស្រុកទៀតផង។ យ៉ាងណាមិញក្រុមហ៊ុនមួយនេះបានបញ្ចេញម៉ូតូអគ្គិសនីបានជាច្រើនគ្រឿងមកហើយនៅក្នុង​ប្រទេសខ្លួន ដែលមានច្រើនស៊េរីដូចជា Hero Electric Optima HX , Optima , NYK HX , Flash និង photon ជាដើម។

Post in 4

ក្នុងចំណោមស៊េរីម៉ូតូអគ្គិសនីទាំងអស់នោះ Hero Electric Flash គឺមានតម្លៃតែ ៤៦៦៦៣ រ៉ូប៊ី ស្មើរនឹង ៦២៥ ដុល្លារដែលមានតម្លៃថោកជាងគេបង្អស់។

Post In

ចំពោះគ្រឿងម៉ាស៊ីនរបស់ស៊េរីមួយនេះដែលមានកម្លាំងងម៉ាស៊ីន ២៥០វ៉ាត់  ទម្ងន់ ៨៧ គ.ក ល្បឿននៃការសាកថ្មគឺ ៨-១០ ម៉ោង​ជិះបានចម្ងាយ ៥០ គ.ម ហើយមានល្បឿនអតិបរមាត្រឺម​ ២៥ គ.ម ក្នុង ១ ម៉ោង គែបានបំពាក់នៅ USB Charing Port ។ ការសាកថ្មនៅឯប្រទេសឥណ្ឌាមិនទាន់សូវមានច្រើននោះ ទើបការសាកថ្មម្ដងគឹត្រូវចំណាយពេលយូរតិចហើយ។

Post in 1

តាមការចុះផ្សាយរបស់កាសែតឥណ្ឌា ZEENEWS បានឲ្យដឹងថា ក្រុមហ៊ុន Hero Electric មួយនេះកំពុងមានគម្រោងបន្ថែមទៀតទៅការសាងសងកន្លែងសាកថ្ម ឲ្យកាន់តែច្រើន ហើយទំនើបជាងមុនដែលអាចកាត់បន្ថយរយះពេលសាកថ្មឲ្យឆាប់ជាងមុន។

Post in 5

ម្យ៉ាងវិញទៀតម្ចាស់ក្រុមហ៊ុននេះផ្ទាល់បាននិយាយថា​ « ក្រុមហ៊ុនរបស់ខ្លួនកំពុងតែបម្រុងបញ្ចេញនៅម៉ូតូអគ្គិសនី​ ២ ប្រភេទទៀត»។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia