បច្ចុប្បន្ននេះ ម៉ូតូកង់បួន កំពុងតែទទួលការពេញនិយមខ្លាំង ទាំងក្នុងវិស័យទេសចរណ៍ និងការទិញយកទៅធ្វើអាជីវកម្ម ព្រោះម៉ូតូកង់បួននេះ មិនត្រឹមតែអាចជិះតាមបែបកម្សាន្តនោះទេ ប៉ុន្តែគេក៏អាចយកម៉ូតូនេះមកដាក់ជួល តាមរីសត ឬរមណីដ្ឋានទេសចរណ៍ផ្សេងៗ សម្រាប់បង្កើតប្រាក់ចំណូលបានដល់ រាប់រយដុល្លារក្នុងមួយថ្ងៃ ។
តួយ៉ាង ម៉ូតូកង់បួនដែលនាំចូលដោយ ក្រុមហ៊ុន HASU ម៉ូដែល HUSKY ស៊េរីឆ្នាំ ២០២៣ កំពុងតែលក់ដាច់ខ្លាំង ដោយសារស្ថានភាពជំងឺឆ្លងកូវីត១៩ មានភាពធូរស្បើយ ហើយវិស័យទេសចរណ៍ក៏មានការកើនឡើងច្រើន ជាពិសេសដំណើរកម្សាន្តឡើងភ្នំបោះតង់ និងការជិះដើរកម្សាន្តតាមបណ្ដោយឆ្នេសមុទ្រជាដើម ។
អ្វីដែលពិសេសនោះ ម៉ូតូប្រភេទនេះ អាចយកទៅធ្វើអាជីវកម្ម ប្រកបមុខរបររកស៊ីមួយបែបទៀតបាន ដោយយើងអាចដាក់ជួលរកចំណូលរាប់រយដុល្លារក្នុង ១ថ្ងៃ ចេញពីការដាក់ម៉ូតូនេះជួល ក្នុង ១ម៉ោងអាចរកបានចាប់ពី ៣៥ ដុល្លារ ទៅ ៥៥ ដុល្លារ អាស្រ័យទៅតាមតំបន់ទេសចរណ៍ផ្សេងៗ ឬក្នុងរីសត ។
ក្រឡេកមកមើលចំណុចខ្លឹមរបស់ម៉ូតូកង់បួនស៊េរីថ្មីនេះវិញ វាមានកម្លាំងម៉ាស៊ីនខ្លាំងដល់ទៅ ២០០ សេសេ។ចំំណែករបៀបបើកបរម៉ូតូកង់បួន ប្រភេទ ATV មានសមត្ថភាពខ្ពស់ ពិសេសជំនាញលើការបើកបរលើផ្លូវ Off Road ឬផ្លូវមានគ្រហិកគ្រហុកច្រើន ។ ចំពោះល្បឿនវិញ ម៉ូតូនេះអាចមួលកប់ឡើងរហូតដល់ ៨៥ គ.ម/ម៉ ។ សម្រាប់ល្បឿនប៉ុណ្ណឹង អាចទទួលបានហើយ ព្រោះម៉ូតូប្រភេទគឺត្រូវការកម្លាំងខ្លាំង ជាជាងល្បឿនលឿនដូចទៅនឹងឡាន Bugatti Veyron របស់ Ronaldo ដែលទើបតែបើកបុករបងផ្ទះគេថ្មីៗនេះ ។
សម្រាប់ម៉ូតូប្រភេទនេះឃើញតូចចឹងមែន តែអាចផ្ទុកទម្ងន់ទាំងមនុស្សទាំងសម្ភារ:ដាក់តាមខ្លួនបានដល់ ២៥០គីឡូក្រាម ឯណោះ ប៉ុន្តែជាធម្យមអាចដាក់មនុស្ស មនុស្សពេញវ័យ ២ ទៅ ៣ នាក់ ។
ចំណុចពិសេសដែលបងប្អូនឆ្ងល់តែមិនហ៊ានសួរនោះ តើម៉ូតូហ្នឹងគេបើករបៀបម៉េចទៅ បើវាស្ទុះៗបែបនេះ មិនក្រឡាប់ទេអី? ចម្លើយគឺងាយស្រួលបើកបរណាស់ ព្រោះម៉ូតូនេះបានបំពាក់មកជាមួយនូវប្រព័ន្ធដំណើរការអូតូ ឬនិយាយឲ្យងាយយល់ គឺលេខអូតូ ដូចទៅនឹងម៉ូតូ Today ដែលបងប្អូនឃើញគេជិះរាល់ថ្ងៃអ៊ីចឹង ។
គួរជំរាបផងដែរថា ម៉ូតូនេះមានកម្លាំងខ្លាំង ប៉ុន្តែលើចំណុចស៊ីសាំងគឺ សន្សំសំចៃមែនទែន ព្រោះគេផលិតម៉ូតូនេះមកឲ្យត្រូវទៅនឹងស្ថានការណ៍ ដោយខ្លាចអ្នកដែលជាម្ចាស់ម៉ូតូអត់លុយចាក់សាំង គាំងជាប់កណ្តាលព្រៃជាដើម។ ម៉ូតូនេះ ស៊ីសាំងតិចណាស់ត្រឹម ១០០ គ.ម អស់តែ ៣លីត្រកន្លះប៉ុណ្ណោះ ប៉ុន្តែវាអាស្រ័យទៅលើប្រភេទផ្លូវដែលអ្នកបើកបរផងដែរ ។
សម្រាប់តម្លៃវិញនោះ គឺមិនថ្លៃដូចអ្នកគិតទេ ដោយយើងមានតែលុយក្នុងដៃចាប់ពីខ្ទង់ ២០០០ដុល្លារក៏អាចទិញជិះបានដែរ ។ ហើយប្រសិនជាបងប្អូនត្រូវការកម្មង់ច្រើនខាងក្រុមហ៊ុន HASU ATV ដែលជាអ្នកនាំចូលផ្តាច់មុខក្នុងស្រុកខ្មែរ ក៏មានផ្តល់ជូនតម្លៃថែមទៀតផង ។ សម្រាប់ការសាកសួរអំពីព័ត៌មានបន្ថែមអាចទាក់ទងតាមរយ:ផេកហ្វេកបុក HASU ATV (អ្នកឯកទេសម៉ូតូកង់បួន ) លេខទូរស័ព្ទនិងតេលេក្រាមទំនាក់ទំនងកម្មង់ទិញ 087575767/068575767 ៕
អត្ថបទដោយ ៖ ព្រឹម ភក្តី