មិនធម្មតា! ឧបករណ៏ AI មួយនេះអាចផលិតយល់សប្តិដល់អ្នកប្រើប្រាស់ដែលអាចបង្កើតដូចជាសាច់រឿងពិតបាន
Khunna - ឃុនណា
FEBRUARY 28 2025
អេឡិចត្រូនិក
109 views
1 min read

ឧបករណ៏ដែលអាចផលិតយល់សប្តិមួយនេះមានឈ្មោះថា Halo ដែលបង្កើតដោយលោក Eric Wollberg និងWesley ដែលឧបករណ៍មួយនេះត្រូវបានផលិតផ្តាច់មុខដោយក្រុមហ៊ុន Prophetic ដែលនឹងដាក់លក់នៅលើទីផ្សារក្នុងឆ្នាំ២០២៥ នេះ។  AI Headset 1140x694
Halo ជាឧបករណ៏ដែលមានអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ដូចជា ការស្វែងយល់ពីសុបិន្តនីមួយៗច្បាស់លាស់ និងបច្ចេកវិទ្យាថតរូបភាពចេញពីខួរក្បាលរបស់អ្នកប្រើប្រាស់។ Prophetic កំពុងអភិវឌ្ឍ “Halo” ដែលជាឧបករណ៍ពាក់ក្បាលដែលអាចជួយឱ្យអ្នកប្រើប្រាស់យល់សប្តិនៅចាំបានល្អបង្កើតជារូបភាពទៅជាផ្ទាំងទស្សន័យភាពសុបិន្តដែលនឹងនិយាយពីអនាគតកាលផងដែរ។ ក្រុមហ៊ុននេះ Prophetic បានសហការជាមួយ Card79 ដែលមានភាពល្បីល្បាញ ដោយបានធ្វើការជាមួយក្រុមហ៊ុន Neuralink របស់ Elon musk ថែមទៀតផង។ 


យោងតាមការចុះផ្សាយលើវេបសាយរបស់ Electropages បានប្រាប់ឲ្យដឹងថាឧបករណ៏មួយនេះអាចជួយជំរុញ និងរក្សាសុបិន្តរបស់យើងបានច្បាស់ល្អក្រោយពេលភ្ញាក់ពីដំណេក ដែលអាចបង្កើនភាពច្នៃប្រឌិតនៃយល់សិប្តឲ្យមានភាពរស់វើកដូចទៅនឹងស្ថានការពិតៗ ជាពិសេសេបើអ្នកប្រើប្រាស់គិតរឿងអ្វីមួយច្រើននោះវាអាចនិងផលិតចេញជារូបភាពនោះទៅជាសាច់រឿងល្អៗ និងការកាត់បន្ថយភាពតានតឹង និងអាចតេ្តសមើលចិត្តអ្នកប្រើប្រាស់បាន។
ដើម្បីអាចប្រើប្រាស់ឲ្យមានប្រសិទ្ធភាពបានអ្នកប្រើប្រាស់ត្រូវយកឧបករណ៏ (Halo) មកពាក់លើក្បាលរួចចុចលើប៊ូតុងបើកដំណើរការ និងចុងក្រោយអ្នកប្រើប្រាស់នឹងបិទភ្នែកគេង ក្នុងអំឡុងពេលគេងលក់វានឹងចាប់ផ្តើមដំណើរការនៃយល់សប្តិនោះ។

Halo 2 Md 4x3
គូសបញ្ជាក់ថា វាក៏មាននូវគុណវិបត្តិមួយចំនួនដែរប្រសិនបើអ្នកប្រើប្រាស់មិនបានកំណត់នូវការគេងបានត្រឹមត្រូវ ដោយសាឧបករណ៏មួយនេះនឹងអាចឲ្យមនុស្សគេងមិនងាយក្រោក និងចង់បន្តគេងច្រើនដងដោយជក់ចិត្តជាមួយនឹងយល់សប្តិដែលផលិតដោយ AI មួយនេះ ជាពិសេសវាអាចនឹងធ្វើឲ្យអ្នកប្រើប្រាស់បែកធ្លាយព័ត៌មានសម្ងាត់មួយចំនួនដែលយល់សប្តិនោះអាចវិវត្តន៍ទៅក្លាយជាការពិតដូចនៅខាងក្រៅ (មមើរវើរវាយ) នៅពេលដែលអ្នកប្រើប្រាស់គេងជិតនរណាម្នាក់ ដូច្នេះអ្នកប្រើប្រាស់ត្រូវតែកំណត់នៅការប្រើប្រាស់នៃឧបករណ៏ Halo នេះតាមរយៈការណែនាំរបស់អ្នកផលិត។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia