ឧស្សាហ៍ចូលប្រើ​មុខងារ Private នៅលើ Chrome ដែរទេ? ឥឡូវ Google ចេញមុខងារថ្មី ចាក់សោខ្លាំងជាងមុនទៀត
Makara Rin
JANUARY 29 2023
គន្លឹះល្អៗ
356 views
1 min read

ភាគច្រើនអ្នកដែលចូលចិត្តប្រើ Google Chrome គឺប្រាកដធ្លាប់បានប្រើរួចមកហើយនូវមុខងារ Incognito ដែលជាមុខងារសម្ងាត់មួយនៅក្នុងការចូលទៅប្រើប្រាស់វេបសាយ​ផ្សេងៗដោយមិនជាប់ History ឱ្យយើងឃើញទេពេលដែលយើងបិទវាចោល។ ប៉ុន្តែមិនមែនមានន័យថាវាមានសុវត្ថិភាពទាំងស្រុងនោះទេ ពេលដែលយើងមិនបានបិទ Tab ផ្សេងៗនៅក្នុង Incognito mode នោះ។

ហើយថ្មីៗនេះ​ Google ក៏បានធ្វើការបញ្ចេញមុខងារថ្មីមួយបន្ថែមពីលើ​ Incognito mode សម្រាប់អ្នកប្រើប្រាស់ Android ដោយបន្ថែមជាមួយនឹងការដាក់កូដសម្ងាត់ជាប្រភេទ PIN ឬ Pattern ជាដើម។ មានន័យថា រាល់ពេលដែលអ្នកចូលទៅក្នុងមុខងារ Incognito នេះគឺវាតម្រូវឱ្យកូដមួយតង់សិនទើបអាចចូលទៅប្រើប្រាស់បាន។

ចំពោះការដាក់បន្ថែមមុខងារថ្មីនេះ ចំពោះអ្នកប្រើប្រាស់ Android គឺអាចបង្កើនសុវត្ថិភាពបានមួយកម្រិត ជាពិសេសអ្នកដែលប្រើប្រាស់ទូរស័ព្ទដៃច្រើន ឬមានគេខ្ចីប្រើជាដើម ហើយយើងលែងបារម្មណ៍៍ថាគេនឹងអាចចូលទៅមើលផ្តេសផ្តាសទៀតហើយបើទោះបីជាយើងភ្លេចបិទ Tab នៅក្នុង Incognito mode ក៏ដោយ។

Capture

ដូច្នេះសម្រាប់អ្នកប្រើប្រាស់​ Android គឺអាចចូលទៅសាកល្បងប្រើប្រាស់មុខងារថ្មីនេះបានតាមរយៈរូបខាងក្រោមនេះ។

អត្ថបទដោយ៖​ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia