Google បានបង្ហាញជាផ្លូវការនូវឧបករណ៍បច្ចេកវិទ្យាថ្មីបំផុតមានលក្ខណៈពិសេសអាចបត់បែនបានធ្វើឲ្យអ្នកប្រើប្រាស់អាចប្រើវាជាទូរស័ព្ទឬ Tablet ក៏បានក្នុងឧបករណ៍តែមួយ។ ហើយវាគឺជា Pixel 10 Pro Fold ត្រូវបានរចនាឡើងដោយផ្តោតលើភាពងាយស្រួលបច្ចេកវិទ្យាទំនើប និងសមត្ថភាពខ្ពស់ ព្រមទាំងមានមុខងារពិសេសៗដូចជា៖
ទី១-ការបង្ហាញ (Display)ល្អ៖ Pixel10 Pro Fold មានអេក្រង់ OLED បត់បែនបានទំហំ 8.1 អ៊ីញ ដែលផ្តល់នូវភាពច្បាស់ល្អ និងពណ៌ធម្មជាតិតែម្តង។ អេក្រង់ខាងក្រៅ (CoverDisplay) មានទំហំ 6.4 អ៊ីញងាយស្រួលប្រើសម្រាប់ការទូរស័ព្ទ ឬសរសេរសារ ប្រើប្រាស់ប្រចាំថ្ងៃ។
ទី២-បច្ចេកវិទ្យាទំនើប៖គេប្រើបច្ចេកវិទ្យា Google Tensor G4 Chip ដែលជាឈីបថ្មីបំផុតរបស់Google មានសមត្ថភាពខ្ពស់ក្នុងការដំណើរការទិន្នន័យនិងប្រើថាមពលតិចជាងមុន ដែលមានន័យថាឧបករណ៍ដំណើរការខ្លាំង រលូនល្អ តែស៊ីថ្មតិច។
មួយគ្រឿងនេះក៏ដំណើរការដោយប្រព័ន្ធប្រតិបត្តិការAndroid15 ដែលជាប្រព័ន្ធថ្មីបំផុតរបស់ Google ជាមួយនឹងការរចនាផ្ទៃក្នុង(UI) ដែលធ្វើឱ្យការផ្លាស់ប្ដូរពីទូរស័ព្ទទៅជា Tabletឬពី Tablet មកជាទូរស័ព្ទវិញមានសុវត្ថិភាពខ្ពស់ និងដំណើរការរលូនខ្លាំង។
ទី៣-កាមេរ៉ាច្បាស់ល្អ៖Pixel10 Pro Fold បំពាក់ដោយកាមេរ៉ាផ្ទៃក្រោយ ៣ គ្រឿង រួមមានកាមេរ៉ាក្រោយ(Main Camera) 50MP, Ultra-wide 48MP និង Telephoto12MP ដែលអាចថតរូបច្បាស់ល្អទោះបីនៅក្នុងពន្លឺទាបក៏ដោយនិងមានសមត្ថភាពថតវីដេអូដល់កម្រិត 8K UHD។ដោយឡែកកាមេរ៉ាមុខក៏មានគុណភាពខ្ពស់ ធ្វើឲ្យការថតវីដេអូ ឬជជែកតាមវីដេអូមានភាពច្បាស់និងធម្មជាតិ វាមានមុខងារ AI Beautify ដែលធ្វើឲ្យមុខមើលទៅធម្មជាតិមិនដូចការកែរូបលើ app ធម្មតាទេ។
ទី៤-មាន SupportAI (Smart AI Integration)៖ទូរស័ព្ទនេះក៏មានការគាំទ្រ AI ដ៏ឆ្លាតវៃរបស់ Googleដូចជា Gemini Assistant, Live Translate, និងAI Photo Editor។
Gemini Assistant (ឧបករណ៍ជំនួយAI ថ្មីបំផុត): Pixel10 Pro Fold ប្រើ Gemini Assistant ជំនួស GoogleAssistant ចាស់។ វាអាចយល់សម្ដីអ្នកប្រើប្រាស់ បកស្រាយបញ្ហាឬជួយសរសេរអត្ថបទ ធ្វើសារអ៊ីមែល បង្ហាញផែនទី ឬសរសេរប្រាប់ជំហានលម្អិតក្នុងការធ្វើអ្វីមួយ។លើសពីនេះ Gemini អាចបញ្ចូលជាមួយកម្មវិធីផ្សេងៗដូចជា Gmail,Docs, Maps និង Chrome ដើម្បីជួយសម្រួលការងារបានកាន់តែច្រើន។
Live Translate (បកប្រែភាសាជាក់ស្ដែង):វាអាចបកប្រែភាសាទៅវិញទៅមកបានភ្លាមៗ ពេលអ្នកកំពុងនិយាយ តាមសារ ឬតាមវីដេអូ។វាមានប្រយោជន៍ខ្លាំងសម្រាប់អ្នកធ្វើការជាមួយបរទេស ឬធ្វើដំណើរទៅប្រទេសក្រៅ។
AI in Photography and Video: AIអាចស្គាល់វត្ថុ ឬមនុស្សក្នុងរូប ដើម្បីកែពណ៌និងពន្លឺឲ្យសមរម្យស្អាតបែបធម្មជាតិ៖ ពេលថតវីដេអូ វាអាចរក្សា focus លើមុខមនុស្សឲ្យនៅលើផ្ទៃកាមេរ៉ាទៅបីជាមានសកម្មភាពដើរ ឬរត់ ឬធ្វើការយវិការច្រើនក៏នៅតែអាចចាប់បានច្បាស់។ក្រៅពីនេះវាក៏មាន AI ជួយ edit រូបភាពឬវីដេអូនិងជំនួយផ្នែកផ្សេងៗទៀតជាច្រើនផងដែរ។
Google Pixel 10 Pro Fold មិនមែនគ្រាន់តែជាទូរស័ព្ទឬTablet ទេប៉ុន្តែវាជាឧបករណ៍បច្ចេកវិទ្យាដែលបង្ហាញពីអនាគតនៃការប្រើប្រាស់ឧបករណ៍ចល័ត។ជាមួយនឹងការរចនាបែបបត់បែន បច្ចេកវិទ្យាខ្លាំង កាមេរ៉ាច្បាស់ និង AI ឆ្លាតវៃ វាគឺជាជម្រើសល្អបំផុតសម្រាប់អ្នកស្រលាញ់បច្ចេកវិទ្យានិងអ្នកចូលចិត្តភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ។ ដោយឡែកបើងាកមកមើលតម្លៃវិញម៉ូដែលនេះចាប់ផ្ដើមពី 1,799$ ជាតម្លៃលើទីផ្សារសកល។
បងប្អូនយល់យ៉ាងណាដែរចំពោះ GooglePixel 10 Pro Fold ? ចាប់អារម្មណ៍ចង់សាកល្បងប្រើទេ?




