ថៃទទួលលាភធំពី Google ទម្លាក់លុយវិនិយោគ ១ពាន់លានដុល្លារ ដើម្បីរុញបច្ចេកវិទ្យាពីរនេះ
Sakada Techie
SEPTEMBER 30 2024
នវានុវត្តន៍
495 views
2 mins read

ក្រុមហ៊ុន Google ត្រៀមវិនិយោគទឹកប្រាក់ ១ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅប្រទេសថៃ ក្នុងការបន្ថែមហេដ្ឋារចនាសម្ព័ន្ធ cloud និងបញ្ញាសិប្បនិម្មិត (AI) នៅអាស៊ីអាគ្នេយ៍។

ការវិនិយោគនេះ ដែលរួមមានមជ្ឈមណ្ឌលទិន្នន័យ និង បច្ចេកវិទ្យា cloud ត្រូវបានព្យាករណ៍ថានឹងបង្កើតការងារជាមធ្យម ១៤,០០០ កន្លែងចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៩ និងរួមចំណែកប្រមាណ ៤ ពាន់លានដុល្លារដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃត្រឹមឆ្នាំ ២០២៩។ មជ្ឈមណ្ឌលទាំងនេះនឹងស្ថិតនៅក្នុងទីក្រុងបាងកក និងខេត្តឈុនបូរី។

 

 

បន្ទាប់ពីជំនួបរវាងលោកស្រី Ruth Porat ប្រធាន និងប្រធានមន្ត្រីវិនិយោគនៃក្រុមហ៊ុន Alphabet និង Google ជាមួយនឹង លោកជំទាវនាយករដ្ឋមន្ត្រី ពែត៉ុងថាន សុីណាវ៉ាត្រា បានសម្តែងការដឹងគុណរបស់រដ្ឋាភិបាលចំពោះការគាំទ្ររបស់ Google ដល់គោលនយោបាយ Cloud Firstគោលនយោបាយនេះមានគោលបំណងពង្រឹងការគ្រប់គ្រងទិន្នន័យ ធ្វើឱ្យប្រតិបត្តិការរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព និងផ្តល់សេវាកម្មដែលមានសុវត្ថិភាព និងបរិយាប័ន្នកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋថៃ។

លោកជំទាវក៏បានទទួលស្គាល់ផងដែរនូវកិច្ចសហប្រតិបត្តិការដែលកំពុងបន្តរវាង Google និងក្រុមប្រឹក្សាវិនិយោគ (BOI) ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ប្រទេសថៃ។

ប្រភព៖ Google Thailand

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia