អស់បារម្ភ! ចង់បានរូប 3D ច្រើនម៉ូដច្រើនស្ទាយ៍ អាចទាញយកតាមវេបសាយមួយនេះ
Khunna - ឃុនណា
JANUARY 23 2026
ឌីជីថល
8 views
1 min read

Sketchfab គឺជាវេទិកាដ៏ធំបំផុតមួយនៅលើពិភពលោកសម្រាប់ការផ្សព្វផ្សាយ ចែករំលែក និងស្វែងរកមាតិកា 3D (3D content) តាមរយៈអនឡាញ។ ប្រសិនបើអ្នកទាំងអស់គ្នាចង់បាន resources ទាំងអស់យកមកប្រើដោយ Free គឺអាចចូលទៅកាន់វេបសាយមួយឈ្មោះថា Sketchfab បាន។ សម្រាប់វេបសាយនេះគឺអនុញ្ញាតឲ្យអ្នកទាងអស់គ្នាទាញយក 3D Object ជាច្រើនប្រភេទផ្សេងៗគ្នាទៅតាមចំណង់ចំណូលចិត្ត ហើយអ្វីដែលកាន់ពិសេសគឺយើងអាចជ្រើសរើសប្រភេទ File បានទៀតផង។

Sketchfab (1)

របៀបប្រើប្រាស់ Sketchfab 

  • Search: ស្វែងរកវត្ថុ 3D ដែលអ្នកចង់បាន។
  • Filter: ចម្រាញ់ដោយជ្រើសរើស "Downloadable" និង "Free" (បើចង់បានឥតគិតថ្លៃ)។
  • Check License: ត្រូវពិនិត្យមើល "License" មុននឹងប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្ម។
  • Download: ចុចទាញយក ហើយជ្រើសរើសប្រភេទឯកសារ (Format) ដែលសាកសម។

Photo 2025 11 21 14 44 02 (2)

គូសបញ្ជាក់ផងដែរថា Sketchfab គឺជាវេទិកាអនឡាញឈានមុខគេមួយដែលត្រូវបានគេចាត់ទុកជា "YouTube សម្រាប់ 3D Models" ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច បង្ហោះឬបង្ហាញ និងចែករំលែក មាតិកា 3D បានរាប់លាន។ លក្ខណៈពិសេសចម្បងរបស់វាគឺ 3D Viewer ដែលមានអនុភាពខ្ពស់ ដែលអាចឱ្យអ្នកទស្សនាបង្វិល និងពង្រីកវត្ថុ 3D ដោយផ្ទាល់នៅក្នុង Browser របស់ពួកគេ ដោយមិនចាំបាច់មានកម្មវិធីជំនួយឡើយ។ ជាពិសេសនោះគឺប្រើដោយឥតគិតថ្លៃ។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia