​កម្ពុជា​ដូចកូន​ក្រមុំ​!​ អាល្លឺម៉ង​​ចាប់​ចិត្ត​​ចង់​​បង្កើត​​​រោង​ចក្រ​​​​ផលិត​រថយន្ត​​ ​និង​គ្រឿង​ចក្រ​នៅ​ខ្មែរ​​ហើយ​
Pheakdey Prem
•
FEBRUARY 16 2023
•
យានយន្ត
•
4.4 K views
•
1 min read
•

​​​​​ក្នុង​​ជំនួប​​​​​​ ​រវាង​សម្តេច​ ហ៊ុន​ សែន​ និងប្រតិភូធុរកិច្ចអាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​១៥ ខែកុម្ភ​: ឆ្នាំ២០២៣ ​​ដែលធ្វើ​ឡើង​នៅ​វិមានសន្តិភាព​ ភាគីអាល្លឺម៉ង់ បានសម្ដែងនៅចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ហើយក៏បានសម្ដែងនូវការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត ។

331261189 1202509363705421 5745667665977182206 N (1)

ជាមួយ​គ្នា​ដែ​រ​ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា។ ក្នុងឱកាស​នេះ​ផងដែរ​ សម្ដេចតេជោ បានជម្រាបជូនប្រតិភូធុរកិច្ចទាំងមូលថា “កម្ពុជាអនុញ្ញាតឲ្យជនបរទេសធ្វើជាម្ចាស់ក្រុមហ៊ុន ១០០%  ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនឡើយ”។

328997616 1398640857625627 8245952162407785548 N

កម្ពុជា ក៏អនុញ្ញាតឲ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេងៗ ដោយមិនឲ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ។

លើសពីនោះទៀត សម្ដេចតេជោ ក៏បានស្វាគមន៍រាល់ការវិនិយោគទាំងឡាយរបស់អាល្លឺម៉ង់ មកកាន់កម្ពុជា ជាពិសេស ការ វិនិយោគដែលមានលក្ខណៈបរិស្ថានល្អ និងអព្យាក្រឹតកាបោន ៕

329041551 1394561224702825 2119940820814865102 N

អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia