លែងពិបាក! ពេលនេះ Google បានចាប់ដៃសហការជាមួយ Canva ដើម្បីដាក់មុខងារថ្មីកាន់តែលឿនរហ័សចូល Gemini 2.0
Khunna - ឃុនណា
MARCH 19 2025
ឌីជីថល
106 views
2 mins read

Gemini គឺជាម៉ូដែល AI ថ្មីរបស់ Google ដែលពីមុនគេស្គាល់ថា Bard ដែលជា chatbot បញ្ញាសិប្បនិម្មិតបង្កើតមាតិកាសំណួរ និងចម្លើយនានា។ Canva គឺជាវេទិកាឌីហ្សាញក្រាហ្វិកអនឡាញដែលងាយស្រួលប្រើ អាចបង្កើតមាតិកាដែលទាក់ទាញភ្នែកជាច្រើនប្រភេទ ចាប់ពីក្រាហ្វិកប្រព័ន្ធផ្សព្វផ្សាយសង្គម និងបទបង្ហាញ រហូតដល់ផ្ទាំងរូបភាព និងគេហទំព័រ និងមានទម្រង់គំរូជាច្រើនទៀតដែលអ្នកប្រើប្រាស់អាចរចនាឡើងត្រឹមរយៈពេលខ្លី។ 

Getty Images 1829227396 527a92c2485b468fb132fc7cc67d808c

យោងតាមការចុះផ្សាយលើគេហទំព័រវេបសាយរបស់ The KeyWord កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Goolge បានប្រកាសជាសាធារណៈពីការសហការជាមួយកម្មវិធី Canva ក្នុងកំណែទម្រង់ថ្មីដើម្បីផ្តល់ជាភាពងាយស្រួលដល់អ្នកប្រើប្រាស់អាចបង្កើតមាតិការបានដោយសេរី និងរហ័សជាងមុនជាមួយគំនិតច្នៃប្រឌិតរបស់ AI Gemini និង Canva។ 

Gemini អាចជួយអ្នកក្នុងការរិះរកគំនិត ធ្វើការស្រាវជ្រាវបែបស៊ីជម្រៅ និងបង្កើតខ្លឹមសារសម្រាប់គម្រោងដែលអ្នកប្រើប្រាស់ចង់បាន។ Gemenini ជាអាចជំនួយផ្ទាល់ខ្លួនអ្នក ក្នុងនោះមានដូចជា ការកែសម្រួលឯកសារ Word, Excel, PowerPoint, បង្កើតស្លាយសម្រាប់ធ្វើបទបង្ហាញ, យកគំនិតរបស់អ្នកប្រើប្រាស់ទៅជាការសរសេរកូដ, បង្កើតរបាយការបែបស្តង់ដារ, រៀបចំទន្និន័យការងារ និងអាចជួយពិនិត្យលើកិច្ចការរបស់អ្នកប្រើប្រាស់តាមរយៈការបង្កើតមាតិការណាមួយលើ Canva ដែលនៅក្នុងនោះមានជម្រើស ៣ បន្ថែមជាក្នុងការបំលែង Image, File, និង Drive។ 

Sddefault

ដូច្នេះអត់ពិបាករក ឬប្រើប្រាស់ទេដោយអ្នកទាំងអស់គ្នាគ្រាន់តែវាយពាក្យ Gemini លើ Chrome ឬ Browser បន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញមានពាក្យ Canva នៅខាងក្រោមនៃក្រឡោនបញ្ជូលពាក្យរួចចុចលើមុខងារ Canva បន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុចលើសញ្ញាបូកខាងមុខ និងអាចរើសយកជាប្រភេទរូបភាព, ឯកសារ, និងបណ្តុំទិន្នន័យណាមួយ រួចេវាយពាក្យក្នុងប្រអប់ដោយចង់ឲ្យ Gemini ជួយបំលែងទៅជាអ្វីមួយក៏បានតាមទម្រង់ និងគំរូ Canva។ 

គូសបញ្ជាក់ថាមកទល់បច្ចុប្បន្ននេះ Gemini របស់ Google មានចំនួន៤ម៉ូឌែល Gemini 1.0, Gemini 1.5, Gemini 2.0, Gemini 3 ដែលមានមុខងារពិសេសៗតាម Version និងតាមម៉ូដែលផងដែរ ដូច្ចេះប្រសិនបើអ្នកទាំងអស់គ្នាចង់បានជំនួយការដែលជួយការងារលឿន និងមានភាពច្នៃប្រឌិតអាចប្រើ AI Gemini បាន។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia