អបអរការបើកដំណើរការរោងចក្រផ្គុំ ដំឡើងរថយន្តនៅកម្ពុជា! GAC ដាក់តម្លៃពិសេសមិនធ្លាប់មាន លើម៉ូឌែលរថយន្តមួយនេះ
ផែន ផាន់ណា
MAY 14 2026
PR
2 mins read

ថ្មីៗនេះ ក្រុមហ៊ុនផ្លូវវការនៅកម្ពុជា GAC Cambodia ដែលមាន TH Group ជាក្រុមហ៊ុនមេ បានធ្វើឲ្យអតិថិជន ពិសេសហ្វែនៗរថយន្ត GAC នៅកម្ពុជា មានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំង ក្រោយពីបានប្រកាសនៅលើផេកផ្លូវការរបស់ខ្លួន ស្តីអំពីការផ្តល់ជូននូវប្រម៉ូសិនពិសេសមិនធ្លាប់មាន ទៅលើរថយន្តមួយម៉ូឌែល នោះគឺរថយន្ត Full SUV 7កៅអី GAC GS8 ស៊េរីថ្មីឆ្នាំ2026 ។

G1

ការផ្តល់ជូនដ៏កម្រមិនធ្លាប់មាននេះ ធ្វើឡើងជាពិសេស គឺដើម្បីអបអរសាទរ នៃការបើកដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC នៅកម្ពុជា។ ក្នុងនោះផងដែរ រថយន្ត GAC GS8 ស៊េរីថ្មីឆ្នាំ2026 នឹងត្រូវផ្តល់ជូនក្នុងតម្លៃត្រឹមតែ $36,500 ទទួលបានការធានាផ្លូវការពីរោងចក្រ GAC និងមានរយៈពេលវែងរហូតដល់ 5ឆ្នាំ ឬ 150,000 គីឡូម៉ែត្រផងដែរ ដែលនេះកាន់តែធ្វើឲ្យអតិថិជននៅកម្ពុជា មានលទ្ធភាពអាចប្រើប្រាស់រថយន្តថ្មី បច្ចេកវិទ្យាទំនើប និងមានគុណភាពខ្ពស់បានកាន់តែច្រើន។

G2

G3

សូមជម្រាបថា រោងចក្រផ្គុំ និងដំឡើងរថយន្ត GAC គឺស្ថិតក្រោមការសហការរវាងក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. ។ ជាមួយគ្នា រោងចក្រនេះត្រូវបានវិនិយោគក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៩លានដុល្លារអាមេរិក លើផ្ទៃដី ១១ហិកតានៅខេត្តកំពង់ឆ្នាំង និងមានសមត្ថភាពផលិតកម្មរថយន្តបានចាប់ពី ១ម៉ឺនទៅ ១ម៉ឺន ៥ពាន់គ្រឿងក្នុងមួយឆ្នាំៗ រួមទាំងការបង្កើតឱកាសការងារបានចន្លោះពី ៤០០នាក់ទៅ ៦០០នាក់ផងដែរ៕

G4

G5

G6

G7

G8

G17

G9

G10

G11

G12

G13

G14

G15

G18

G16

G19

G20

 

 

 

 

 

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia