តិចអត់ដឹង! វេបសាយ AI ៣ នេះអាចធ្វើស្លាយ Presentation បានលឿន ចាយពេលមិនដល់១នាទី
Khunna - ឃុនណា
AUGUST 14 2025
ឌីជីថល
880 views
2 mins read

ជាទូទៅប្រសិនបើអ្នកទាំងអស់គ្នាចង់បង្កើត Slide ភាគច្រើនអ្នកនឹងគិតដល់កម្មវិធី Power Point តែយ៉ាងក៏យើងនៅមានវេបសាយជាច្រើនដែលអាចជួយសម្រួលដល់ការធ្វើ slide ឲ្យអ្នកទាំងអស់គ្នាបានលឿនរហ័សនិងមានច្រើនទម្រង់ផងដែរ។

Smart Business Plan Powerpoint Template Layout 476895 Original

ខាងក្រោមនេះជាវេបសាយទាំង៣ដែលប្រើដោយឥតគិតថ្លៃ៖

1. Gamma

Gamma Banner 8d71c455

របៀបប្រើ:

1.    ចូលទៅកាន់គេហទំព័រ Gamma ហើយបង្កើតគណនី (ឬចូលតាមរយៈគណនី Google)

2.   ចុចលើប៊ូតុង "Create new" ហើយជ្រើសរើស "Text to deck"

3.   បញ្ចូលប្រធានបទដែលអ្នកចង់បង្កើត ឬចម្លងខ្លឹមសារដែលមានស្រាប់ទៅក្នុងប្រអប់ដែលគេបានរៀបចំ។

4.   ជ្រើសរើសប្រភេទ (ឧ. presentation, document) និងភាសាដែលអ្នកចង់បាន។

5.   Gamma នឹងចាប់ផ្ដើមបង្កើត slide ដោយស្វ័យប្រវត្តិ។ អ្នកអាចកែប្រែ design ឬបន្ថែមខ្លឹមសារតាមតម្រូវការបានយ៉ាងងាយស្រួល។

Preview Ppt 4

2. Canva Magic Design

Canva Business Model

Canva គឺជាកម្មវិធីដ៏ល្បីល្បាញសម្រាប់ការរចនាក្រាហ្វិកគ្រប់ប្រភេទ ហើយថ្មីៗនេះពួកគេបានបន្ថែមមុខងារ Magic Design ដែលអាចឱ្យអ្នកបង្កើត presentation បានយ៉ាងលឿនដោយប្រើ AI

របៀបប្រើ:

1.    ចូលទៅកាន់គេហទំព័រ Canva ហើយបង្កើតគណនី (ឬចូលតាមគណនីដែលមានស្រាប់)។

2.   នៅទំព័រដើម (homepage) ស្វែងរក Magic Design Magic Presentation

3.   បញ្ចូលប្រធានបទ ឬចំណងជើងដែលអ្នកចង់បង្កើតស្លាយ ដូចជា "របាយការណ៍ទីផ្សារប្រចាំត្រីមាស" ឬ "គន្លឹះដើម្បីថែទាំសុខភាព"។

4.   ជ្រើសរើសរចនាប័ទ្ម (style) និងពណ៌ដែលអ្នកពេញចិត្ត។

5.   Canva នឹងបង្កើតស្លាយមួយឈុតដែលមានទាំងរូបភាព និងអត្ថបទដែលពាក់ព័ន្ធទៅតាមប្រធានបទរបស់អ្នក។

Slide Presentation in C Anva

3. Simplified

Simplified Logo Og

របៀបប្រើ:

1.    ចូលទៅកាន់គេហទំព័រ Simplified ហើយចុះឈ្មោះ ឬចូលគណនី។

2.   នៅទំព័រដើម (Dashboard) ស្វែងរកមុខងារ "AI Presentation Maker"

3.   បញ្ចូលប្រធានបទ ឬព័ត៌មានលម្អិតអំពីអ្វីដែលអ្នកចង់បង្ហាញ។

4.   Simplified នឹងប្រើ AI ដើម្បីបង្កើត slide មួយឈុតឲ្យអ្នកប្រើប្រាស់។

5.   អ្នកអាចកែសម្រួលពណ៌, font, និង layout ឲ្យត្រូវនឹងស្ទីលរបស់អ្នកបាន។ ក្រៅពីនេះ អ្នកក៏អាចបន្ថែម elements graphics ផ្សេងៗទៀតបានដែរ។

 K0 Z U9 Xa9 Qgit S22x F Btx Banner 2

គូសបញ្ជាក់ផងដែរថា ឧបករណ៍ទាំងបីនេះមានភាពងាយស្រួលប្រើប្រាស់ដូចគ្នា។ គ្រាន់តែបញ្ចូលប្រធានបទ នោះវានឹងបង្កើត presentation ឲ្យអ្នកបានយ៉ាងឆាប់រហ័ស។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia